ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤

អ៊ីស្រាអ៊ែលបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសលីបង់

២០ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

យន្តហោះចម្បាំងអ៊ីស្រាអែលជាច្រើនគ្រឿង បានបើកការវាយប្រហារដ៏ខ្លាំងក្លាបំផុតទៅលើតំបន់ភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍(១៩កញ្ញា)។ យោងមន្ត្រីសន្តិសុខប្រទេសលីបង់។ 

 

ការវាយប្រហារ បានគូសបញ្ជាក់ពីការប៉ះទង្គិចរវាងអ៊ីស្រាអ៊ែល និងក្រុមប្រដាប់អាវុធហេបូឡាសមានមូលដ្ឋាននៅប្រទេសលីបង់។ ជាមួយគ្នាសហរដ្ឋអាមេរិក បានអំពាវនាវឱ្យរក្សាភាពអត់ធ្មត់។ 

 

សេតវិមានលើកឡើងថា ដំណោះស្រាយការទូត អាចដោះស្រាយបញ្ហាបាន ហើយក៏ជាកិច្ចការបន្ទាន់ ខណៈលោក David Lammy រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស អំពាវនាវឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ភ្លាមៗរវាងអ៊ីស្រាអ៊ែលនិងក្រុមហេបូឡាស។ 

 

ការវាយប្រហារនៅថ្ងៃព្រហស្បតិ៍ បានកើតឡើងក្រោយការវាយប្រហារជាច្រើនមុននេះដែលប្រទេសលីបង់ និងក្រុមហេបូឡាស បានចោទប្រកាន់ទៅលើប្រទេសអ៊ីស្រាអ៊ែលថា បានបំផ្ទុះវិទ្យទាក់ទងអាយកូម និងឧបករណ៍Pager សម្លាប់មនុស្ស៣៧នាក់ និងរបួសប្រហែល៣ពាន់នាក់នៅលីបង់។ 

 

ប្រតិបត្តិការយោធានៅថ្ងៃព្រហស្បតិ៍ , ប្រទេសអ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់ផ្លោងយ៉ាងច្រើននៅភាគខាងត្បូងប្រទេសលីបង់ ។ យោងមន្ត្រីសន្តិសុខប្រទេសលីបង់។ 

 

មកដល់ពេលនេះនៅមិនទាន់មានរបាយការណ៍ពីមនុស្សគ្រោះថ្នាក់និងការខូចខាតនៅឡើយ។ 

 

យោធាអ៊ីស្រាអ៊ែល មិនបានបញ្ជាក់ពីការបាញ់ផ្លោងឡើយ ប៉ុន្តែនៅមុននេះ បានឱ្យដឹងថា យោធា បានវាយប្រហារលើក្រុមហេបូឡាសជាច្រើនទីតាំង រួមមានឃ្លាំងអាវុធនៅភាគខាងត្បូងប្រទេសលីបង់។ 

 

អ៊ីស្រាអ៊ែល លើកឡើងថា ការវាយប្រហារក្រុមហេបូឡាស ដូចសង្គ្រាមអ៊ីស្រាអ៊ែលនៅហ្គាហ្សា ប្រឆាំងក្រុមហាម៉ាស់។ ការវាយប្រហារនេះ ហាក់ដូចជាសង្គ្រាមនិងអ៊ឺរ៉ង់ ដែលជាប្រទេសគាំទ្រដល់ក្រុមប្រដាប់អាវុធទាំង២នេះ។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024