ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

សហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គ “ទួលត្រពាំងស្រស់បំព្រង” បន្ថយផលិតពី ១២-១៥តោន មកនៅត្រឹម ៣ ទៅ ៤តោន ក្នុង ១ថ្ងៃ

១១ កញ្ញា ២០២៤ | ព័ត៌មានជាតិ


សហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គ «ទួលត្រពាំងស្រស់បំព្រង» ត្រូវបានបង្កើតឡើងជាង ៤ឆ្នាំមកហើយ នៅក្នុងភូមិត្រពាំងប្រស្រែលិច ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

 

 

 

 

ប្រធានសហគមន៍បន្លែ «ទួលត្រពាំងស្រស់បំព្រង» លោក អៀត អ៊ាត បានអំពាវនាវឱ្យពលរដ្ឋ និងក្រុមហ៊ុនឯកជន បន្តជួយគាំទ្របន្លែសុវត្ថិភាព និងសរីរាង្គក្នុងស្រុក។ កន្លងទៅ សហគមន៍មានសមត្ថភាពផ្គត់ផ្គង់បន្លែពី ១២តោន ទៅ ១៥តោន ក្នុង ១ថ្ងៃ។

 

 

 

 

ប៉ុន្តែពេលនេះ សហគមន៍ បានបន្តបន្ថយសមត្ថភាពផលិត មកនៅត្រឹម ៣ ទៅ ៤តោន ក្នុង ១ថ្ងៃតែប៉ុណ្ណោះ។ មូលហេតុ ត្រូវបានលោក អៀត អ៊ាត លើកឡើងថា ដោយសារខ្វះទីផ្សារ និងប្រជាកសិករដូរមុខរបរ ទៅធ្វើអ្វីផ្សេង។
..

 

 

 

អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024