ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤
ចប់ការប្រកួតភ្លាម ជយលាភី Top 6 នៃកម្មវិធី Miss Cambodia 2024 បានពង្រឹងសម្ថភាពរៀងៗខ្លួន ដើម្បីត្រៀមចូលរួមប្រកួតកម្មវិធីថ្នាក់អន្តរជាតិដែលចូលមកដល់ក្នុងពេលឆាប់ៗ។
ក្រោយរកឃើញម្ចាស់ជយលាភីកម្មវិធី Miss Cambodia 2024 នៅស្ថានីយ៍ទូរទស្សន៍ទំនើបភីអិនអិន កាលពីយប់ថ្ងៃទី៣០ ខែសីហា កន្លងទៅ ម្ចាស់ជយលាភីទាំង ៦រូបកំពុងប្រឹងប្រែងពង្រឹងសមត្ថភាពកាន់តែខ្លាំងដើម្បីតំណាង កម្ពុជា ចូលរួមប្រកួតថ្នាក់អន្តរជាតិរៀងៗខ្លួន
ក្នុងជំនួបក្រោយក្លាយទទួលបានលទ្ធផលរៀង២ខ្លួនហើយ Top 6 ទាំង៦រូបមានដូចជា កញ្ញា ឡូយ ចាន់រស្មី ម្ចាស់មកុដ Miss Cambodia 2024 , ជយលាភីលំដាប់រងទី១ កញ្ញា មៀន រចនាសុវណ្ណា , លំដាប់រងទី២ កញ្ញា ម៉ី ច័ន្ទឡាវ , លំដាប់រងទី៣ កញ្ញា សាវុទ្ធ សឺរ៉ាហ្វីណា , លំដាប់រងទី៤ កញ្ញា កាំង សុតុនឡេអា និងជយលាភីលំដាប់រងទី៥ កញ្ញា នួន ស្រីនាង បានបង្ហាញអារម្មណ៍រំភើបរីករាយចំពោះលទ្ធផលដែលទទួលបាន និងបានចែករំលែកបទពិសោធន៍ផ្សេងៗពាក់ព័ន្ធការប្រកួតទៀតផង។
សូមជម្រាបថា កញ្ញា ឡូយ ច័ន្ទរស្មី ម្ចាស់មកុដ Miss Cambodia 2024 ត្រូវបានជ្រើសតាំងជា Miss International Cambodia 2024 ត្រៀមតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss International 2024 នៅប្រទេសជប៉ុន អំឡុងខែវិច្ឆិកា ខាងមុខនេះ ចំណែកកញ្ញា មៀន រចនាសុវណ្ណា នឹងតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss CosmoWorld 2024 នៅប្រទេសម៉ាឡេស៊ី នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ដូចគ្នា។
រីឯ ជយលាភីលំដាប់ររង ៤រូបផ្សេងទៀត ក្រុមហ៊ុន Cambodia International Models ក៏កំពុងសំឡឹងមើលកម្មវិធីលំដាប់អន្តរជាតិផ្សេងទៀតយ៉ាងល្អិនល្អន់ មុនពេលសម្រេចចិត្តបញ្ជូនបេក្ខភាពចេញទៅប្រកួត៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច