ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ព្យុះទីហ្វុងGaemiបោកបក់លើប្រទេសចិនក្រោយមនុស្ស២៥នាក់ស្លាប់នៅតៃវ៉ាន់និងហ្វីលីពីន

២៦ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

ព្យុះទីហ្វុងកម្លាំងខ្លាំង បានបោកបក់ទៅដល់ឆ្នេរភាគអាគ្នេយ៍របស់ប្រទេសចិននៅល្ងាចថ្ងៃព្រហស្បតិ៍ ក្រោយបោកបក់លើកោះតៃវ៉ាន់បង្កឱ្យបាក់ដី និងទឹកជំនន់នៅតំបន់ទំនាប ហើយឆក់យកជីវិតមនុស្ស៣នាក់។ 

 

មុនទៅដល់កោះតៃវ៉ាន់ ព្យុះGaemi បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅប្រទេសហ្វីលីពីន។ ហើយមកដល់ពេលនេះតួលេខមនុស្សស្លាប់នៅប្រទេសហ្វីលីពីនដោយសារព្យុះGaemi បានកើនឡើងដល់២២នាក់។ 

 

ការិយាល័យធ្វើការនិងសាលារៀននៅកោះតៃវ៉ាន់ ត្រូវបិទ២ថ្ងៃ គិតនៅត្រឹមថ្ងៃព្រហស្បតិ៍ ហើយប្រជាជនត្រូវបានអាជ្ញាធរណែនាំឱ្យស្ថិតនៅក្នុងលំនៅដ្ឋានជៀសវាងចេញទៅក្រៅ និងហាមមិនឱ្យទៅតំបន់ឆ្នេរ។
 

ទីភ្នាក់ងារព័ត៌មានកណ្តាលកោះតៃវ៉ាន់ឱ្យដឹងថា មនុស្ស២នាក់ស្លាប់នៅថ្ងៃពុធមុនពេលព្យុះបោកបក់ទៅដល់កោះតៃវ៉ាន់ និងបុរសម្នាក់អាយុ៧៨ឆ្នាំស្លាប់ក្រោយលំនៅដ្ឋានរបស់លោករងគ្រោះដីបាក់នៅរសៀលថ្ងៃព្រហស្បតិ៍។ ជាមួយគ្នា មនុស្ស៣៨០នាក់ផ្សេងទៀតរងរបួស។ 

 

សារព័ត៌មានចិនXinhua ឱ្យដឹងថា នៅខេត្តFujian  ប្រទេសចិន, ជើងហោះហើរ , រថភ្លើង ,និងសេវាកម្មសាឡាង ត្រូវលុបចោល ហើយប្រជាជនច្រើនជាង២៤០,០០០នាក់ ត្រូវជម្លៀស ជាការបង្ការជាមុន។

 

ព្យុះ រំពឹងនឹងថមថយកម្លាំង ប៉ុន្តែនៅតែបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់ជាច្រើននៅរយៈពេល៣ថ្ងៃក្រោយ រួមទាំងទីក្រុងប៉េកាំងផងដែរ។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024