ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

លោក បៃដិន បោះបង់បេក្ខភាពប្រធានាធិបតីដោយសារលោកព្រួយបារម្ភពីអនាគតរបស់ប្រទេសជាតិ

២៥ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 


លោក បៃដិន បានថ្លែងសុន្ទរកថាចេញពីសេតវិមានជាលើកដំបូង បន្ទាប់ពីលោកបានបោះបង់បេក្ខភាពជាប្រធានាធបតីសម្រាប់គណបក្សប្រជាធិបតេយ្យ ហើយបានគាំទ្រឱ្យអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស ជាបេក្ខភាពវិញម្ដង។

 

លោក បៃដិន បាននិយាយថា មូលហេតុនៃការបោះបង់បេក្ខភាពនេះគឺដោយសារលោកមានការព្រួយបារម្ភអំពីអនាគតរបស់សហរដ្ឋអាម៉េរិក និងចង់ឃើញការឯកភាពគ្នានៅក្នុងជួរគណបក្សរបស់លោកផងដែរ។ លោក បៃដិន បានរៀបរាប់ពីសេចក្តីស្រឡាញ់របស់លោកចំពោះការិយាល័យ ដែលលោកនឹងត្រូវចាកចេញរយៈពេល ៦ ខែទៀត។ លោកបាននិយាយថា លោកគោរពការិយាល័យនេះ ប៉ុន្តែលោកស្រឡាញ់ប្រទេសជាតិច្រើនជាង។

 

ក្នុងសារវីដេអូរយៈពេល១១នាទីនេះ លោកបៃដិន បាននិយាយទៀតថា មធ្យោបាយដ៏ល្អបំផុតឆ្ពោះទៅមុខគឺការបោះឱកាសដឹកនាំទៅឱ្យមនុស្សជំនាន់ថ្មី នោះហើយគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្រួបបង្រួមជាតិរបស់ពួកគេ។ លោក បៃដិន បានបន្ថែមថា ការចាកចេញពីការប្រកួតរបស់លោកនេះក៏ដើម្បីជួយបង្រួបបង្រួមគណបក្សប្រជាធិបតេយ្យផងដែរ ហើយគ្មានអ្វីអាចរារាំងការសង្គ្រោះលទ្ធិប្រជាធិបតេយ្យរបស់ពួកគេបានឡើយ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024