ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

បាឡុងសំរាមកូរ៉េខាងជើងរំខានការហោះហើរនៅទីក្រុងសេអ៊ូលនិងបង្កអគ្គីភ័យលើដំបូលអាគារលំនៅដ្ឋាន

២៥ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

 

ប្រទេសកូរ៉េខាងជើង បានបញ្ជូនបាឡុងសំរាមចំនួនប្រហែល៥០០បាឡុង ចូលប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។ យោងអាជ្ញាធរកូរ៉េខាងត្បូងឱ្យដឹងនៅថ្ងៃព្រហស្បតិ៍(២៥កក្កដា)នេះ។ បាឡុងសំរាមប្រទេសកូរ៉េខាងជើង បានរំខានដល់ការហោះហើរ និងបង្កឱ្យកើតមានអគ្គីភ័យនៅលើដំបូលអាគារលំនៅដ្ឋានប្រជាជន។ 

 

បាឡុងសំរាម ជាចំណែកមួយនៃយុទ្ធនាការផ្សព្វផ្សាយរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងប្រឆាំងនឹងប្រជាជនកូរ៉េខាងជើងដែលចុះចូលនិងកូរ៉េខាងត្បូង និងសកម្មជននៅប្រទេសកូរ៉េខាងត្បូង។ ពួកគេទាំងអស់នេះ ក៏តែងតែបញ្ជូនបាឡុងដែលមានខិតប័ណ្ណប្រឆាំងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង , លុយ ,និងUSBវីដេអូនិងភាពយន្តតារាK-pop ទៅប្រទេសកូរ៉េខាងជើងផងដែរ។

 

បាឡុងសំរាម ធ្លាក់នៅអាកាសយានដ្ឋានGimpo Airport  ទីក្រុងសេអ៊ូលនៅល្ងាចថ្ងៃពុធ ។ យោងអាជ្ញាធរអាកាសយានដ្ឋានកូរ៉េខាងត្បូង។

 

បាឡុងជាច្រើនក៏បានប៉ះពាល់ដល់ចរាចរណ៍នៅអាកាសយានដ្ឋានIncheon ដែលជាអាកាសយានដ្ឋានអន្តរជាតិធំរបស់ប្រទេសកូរ៉េខាងត្បូង ជាច្រើនដងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

 

នៅខេត្តGyeonggi ជិតទីក្រុងសេអ៊ូល បាឡុងសំរាមប្រទេសកូរ៉េខាងជើង បានឆេះនៅលើដំបូលអាគារប្រជាជនរស់នៅ។ ក្រុមពន្លត់អគ្គីភ័យបានពន្លត់ភ្លើង។ 
 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024