ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ព្យុះGaemi បោកបក់លើកោះតៃវ៉ាន់សម្លាប់មនុស្ស២នាក់និងបក់ឆ្ពោះសំដៅទៅឆ្នេរប្រទេសចិន

២៥ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

ព្យុះទីហ្វុងGaemi បោកបក់លើតំបន់ភាគខាងជើងកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍(២៥កក្កដា)នេះ បានសម្លាប់មនុស្ស២នានក់ បង្កឱ្យមានទឹកជំនន់ និងនាំឱ្យស្ទះចរាចរណ៍ មុនពេលព្យុះបោកបក់បន្តទៅកាន់សមុទ្រ ហើយបក់ទៅប្រទេសចិន ដែលតាមការព្យាករណ៍ព្យុះនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅប្រទេសចិន។

 

ព្យុះGaemi  បោកបក់លើកោះតៃវ៉ាន់ប្រហែលពាក់កណ្តាលយប់ នៅឆ្នេរភាគឦសានកោះតៃវ៉ាន់ ក្នុងតំបន់Yilan។ ព្យុះ  Gaemi ជាព្យុះទីហ្វុងកម្លាំងខ្លាំងបំផុតដែលបានបោកបក់លើកោះតៃវ៉ាន់ក្នុងរយៈពេល៨ឆ្នាំ និងមានកម្លាំងខ្យល់រហូតដល់ទៅ២២៧គីឡូម៉ែត្រក្នុងមួយម៉ោងមុនពេលព្យុះថមថយកម្លាំង។ យោងរដ្ឋបាលអាកាសធាតុកោះតៃវ៉ាន់។ 

 

នៅត្រឹមម៉ោង៨និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្យុះGaemi  ស្ថិតនៅច្រកសមុទ្រតៃវ៉ាន់ និងបោកបក់បន្តឆ្ពោះទៅខេត្តFujian ប្រទេសចិន។ 

 

ការិយាល័យធ្វើការ និងសាលារៀន នៅទូទាំងដែនកោះតៃវ៉ាន់ រួមនិងទីផ្សារហិរញ្ញវត្ថុ បានបិទរយៈពេល២ថ្ងៃមកហើយនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារបារម្ភថានឹងមានភ្លៀងធ្លាក់ខ្លាំង។

 

រថភ្លើង រួមទាំងរថភ្លើងល្បឿនលឿនភ្ជាប់ភាគខាងជើងនិងខាងត្បូងកោះតៃវ៉ាន់ នឹងត្រូវបិទដល់ម៉ោង៣ល្ងាច។ ជើងហោះហើរក្នុងស្រុកទាំងអស់និងជើងហោះហើរអន្តរជាតិ ត្រូវបានលុបចោល។ ផ្លូវជាច្រើន នៅទូទាំងកោះតៃវ៉ាន់ លិចទឹក។ 

 

មនុស្ស២នាក់ស្លាប់ និង២៦៦នាក់រងរបួសដោយសារព្យុះ។ យោងទិន្នន័យរដ្ឋាភិបាល។​

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024