ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ប្រជាជនកូរ៉េខាងត្បូងបង្ហាញភាពធូរស្រាលក្រោយBidenដកខ្លួនពីបេក្ខភាពប្រធានាធិបតីអាមេរិក

២២ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

ប្រជាជនកូរ៉េខាងត្បូង បានបង្ហាញភាពធូរស្រាលក្រោយលោក Joe Biden សម្រេចដកខ្លួនពីបេក្ខភាពប្រធានាធិបតីអាមេរិក ប៉ុន្តែបាន បង្ហាញក្តីកង្វល់ចំពោះលោក Dpnald Trump ទៅវិញ។

 

 

 

 

ប្រជាជនកូរ៉េខាងត្បូងមួយចំនួននៅថ្ងៃច័ន្ទ(២២កក្កដា)នេះ បានបង្ហាញពីភាពធូរស្រាលរបស់ខ្លួនដែលលោកJoe Biden ប្រធានាធិបតីអាមេរិក បានសម្រេចដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ ប៉ុន្តែពួកគេនៅតែបង្ហាញក្តីកង្វល់ចំពោះលោក Donald Trump បេក្ខជនប្រធានាធិបតីគណបក្សសាធារណៈរដ្ឋទៅវិញ ។

 

លោក Kim Jae-hyun អាយុ៦៤ឆ្នាំ បាននិយាយថា លោកមានការកង្វល់ចំពោះសមត្ថភាពចងចាំ និងការវិនិច្ឆ័យរបស់លោកBidenប្រធានាធិបតីបច្ចុប្បន្ន ហើយក៏មានការធូរស្រាលដែលលោកធ្វើការសម្រេចចិត្តដកខ្លួនដែលជាការសម្រេចចិត្ត ដ៏មានហេតុផលមួយ។ 

 

ជាមួយគ្នា កញ្ញា Lee Chae-hwan អាយុ២៤ឆ្នាំបានលើកឡើងថា ការចាកចេញរបស់លោកBiden ប៉ុន្តែលោកTrumpបែរជាធ្វើឱ្យមានកង្វល់ទៅវិញ ព្រោះនយោបាយលោកTrumpគឺជ្រុលពេក ហើយមានផលប៉ះពាល់អវិជ្ជមានក្នុងពិភពលោកអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីអណត្តិមុន។

 

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសដកខ្លួនពីយុទ្ធនាការបោះឆ្នោត នៅថ្ងៃអាទិត្យ(២១កក្កដា) បន្ទាប់ពីគណបក្សប្រជាធិបតេយ្យបានបាត់បង់ជំនឿពីសំណាក់អ្នកគាំទ្រ។ លោក Biden បានប្រកាសលើបណ្តាយសង្គម X ថា លោកនឹងនៅតែមានតួនាទីជាប្រធានាធិបតី រហូតដល់ខែមករា ឆ្នាំ២០២៥។ ទន្ទឹមនិងការប្រកាសដកខ្លួននេះ លោក Biden ក៏បានឧទ្ទេសនាមអនុប្រធានាធិបតី លោកស្រី Kamala Harris ឈរតំណាងបក្សដើម្បីបន្តវេនពីលោក។

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024