ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

Donald Trumpថាលោកស្រីKamala Harrisងាយស្រួលផ្តួលជាងលោកJoe Biden

២២ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

លោក Donald Trump បេក្ខជនប្រធានាធិបតីអាមេរិកគណបក្សសាធារណៈរដ្ឋនៅថ្ងៃអាទិត្យ(២១កក្កដា) បាននិយាយដូច្នេះថា«លោកគិតថា លោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក នឹងងាយស្រួលផ្តួលច្រើនជាងលោក Joe Biden នៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ»។

 

នៅមុននេះ លោក Joe Biden បានប្រកាសដកខ្លូនពីយុទ្ធនាការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា បន្ទាប់ពីគណបក្សប្រជាធិបតេយ្យបានបាត់បង់ជំនឿពីសំណាក់អ្នកគាំទ្រ។ លោក Biden បានប្រកាសលើបណ្តាយសង្គម X ថា លោកនឹងនៅតែមានតួនាទីជាប្រធានាធិបតី រហូតដល់ខែមករា ឆ្នាំ២០២៥។

 

លោក Trump  បានថ្លែងទៅកាន់សារព័ត៌មានCNN ថា «Harris នឹងងាយស្រួលផ្តួលជាង Joe Biden»។ 

 

លោកTrump និងក្រុមយុទ្ធនាការបោះឆ្នោតរបស់លោកក្រោយមក ក៏បានវាយប្រហារលើលោកBiden និងលោកស្រីHarris នៅលើបណ្តាញសង្គម ស្របពេលនិយាយថា លោកBiden មិនសមនឹងបន្តការងារជាប្រធានាធិបតីអាមេរិក។ 

 

អ្នកនយោបាយជាន់ខ្ពស់គណបក្សសាធារណៈរដ្ឋដទៃទៀតមាន ប្រធានសភាលោកMike Johnson ក៏បាននិយាយផងដែរថា លោកBiden ​មិនសមនឹងបន្តការងារជាប្រធានាធិបតីអាមេរិក ហើយបញ្ចប់អណត្តិរបស់ជាប្រធានាធិបតីរបស់លោក ប្រសិនបើលោកលាលែងចេញពីមុខងារបេក្ខភាពប្រធានាធិបតីអាមេរិកគណបក្សប្រជាធិបតេយ្យ។ លោកJohnson  បានអំពាវនាវយ៉ាងច្បាស់ឱ្យលោក Biden លាលែងពីតំណែង។ 

 

លោក Biden អាយុ៨១ឆ្នាំ ដែលជាប្រធានាធិបតីចាស់បំផុតសម្រាប់សហរដ្ឋអាមេរិក បាននិយាយថា លោក នឹងបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិក រហូតដល់អណត្តិរបស់លោកបញ្ចប់នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥ ហើយលោកនឹងថ្លែងសន្ទរកថាទៅកាន់ប្រជាជាតិនៅសប្តាហ៍នេះ។ 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024