ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

មេដឹកនាំ ហុងគ្រី ធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងបេសកកម្មរកសន្តិភាពនៅប្រទេស អ៊ុយក្រែន

០៩ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

នាយករដ្ឋមន្ត្រីហុងគ្រីលោក វីកទ័រ អូបាន (Viktor Orban) បានជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃចន្ទដើម្បីពិភាក្សាពីសន្តិភាពនៅប្រទេសអ៊ុយក្រែន។

 

 

ក្រោយពីបានជជែកគ្នាជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីអំពីកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែនរួចហើយ លោក អូបាន បានបន្តដំណើរទៅជួបលោក ស៊ី នៅទីក្រុងប៉េកាំងជាបន្តទៀតក្នុងនាមជាប្រធានឆ្លាស់វេនសហភាពអឺរ៉ុប។ បេសកម្មរបស់លោក អូបាន នេះបានធ្វើឱ្យមេដឹកនាំសហភាពអឺរ៉ុបមួយចំនួនខឹងសម្បារជាខ្លាំង ហើយក៏មិនទាន់ទទួលបានលទ្ធផលល្អនៅឡើយដែរ៕
 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024