ថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥
ការបោះឆ្នោតសាកលនៅចក្រភពអង់គ្លេស បានចាប់ផ្តើមធ្វើឡើងហើយនៅពេលនេះ នៅថ្ងៃព្រហស្បតិ៍៤កក្កដា។ ការបោះឆ្នោតនេះ ប្រជាជនរាប់លាននាក់នៅចក្រភពអង់គ្លេស នឹងគូសសន្លឹកឆ្នោតដើម្បីជ្រើសរើសសមាជិកសភា និងជ្រើសរើសរដ្ឋាភិបាលបន្ទាប់របស់ច្រកភពអង់គ្លេស។
ការិយាល័យបោះឆ្នោត នៅក្នុងមណ្ឌលបោះឆ្នោត៦៥០ នៅទូទាំងចក្រភពអង់គ្លេសមានប្រទេសអង់គ្លេស, វេលស៍, ស្កត់ឡង់ និងអៀឡង់ខាងជើងបានបើកនៅម៉ោង ៧ ព្រឹកថ្ងៃព្រហស្បតិ៍។ ការិយាល័យបោះឆ្នោត នឹងបិទនៅម៉ោង២២និង០០នាទី ហើយការរាប់សន្លឹកឆ្នោតនឹងធ្វើឡើងបន្ទាប់។ ចំណែកលទ្ធផលបោះឆ្នោតគេរំពឹងថានឹងប្រកាសឡើងនៅព្រឹកថ្ងៃសុក្រ។
នៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញX ខណៈការបោះឆ្នោតចាប់ផ្តើមនោះ គេបានឃើញថា លោកKeir Starmer មេដឹកនាំគណបក្សការងារ បានសរសេរថា «ដើម្បីការផ្លាស់ប្តូរ , នៅថ្ងៃនេះ អ្នកអាចបោះឆ្នោតដើម្បីការផ្លាស់ប្តូរ»។
ជាមួយគ្នាលោក Rishi Sunak នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសដែលកំពុងកាន់តំណែង បានសរសេរសារនៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញX ដោយបានជម្រុញឱ្យប្រជាជនដែលទៅបោះឆ្នោតរាំងខ្ទប់សម្លេងភាគច្រើនរបស់គណបក្សការងារ។
ប្រែសម្រួល៖ណាវ័ន្ត