ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
សមត្ថកិច្ចនគរបាលការពារព្រំដែនទឹកឲ្យក្រុមការងារទូរទស្សន៍ PNN ដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៤:០០ នាទី ទៀបភ្លឺមានទូកនេសាទ ១គ្រឿង ប្រភេទអូសទូកមងក្តាម ពណ៍ត្រួយចេក ប្រវែងបណ្តោយ ១៧ម៉ែត្រ ប្រវែងទទឹង ៣ម៉ែត្រ បានលិចដោយសារជួបខ្យល់រលកសមុទ្របក់បោកខ្លាំង នៅចំណុចជិតកោះថ្មី ។
នៅលើទូកនេសាទនេះមានមនុស្សចំនួន ៤នាក់ មានឈ្មោះដូចខាងក្រោម៖
១ ម្ចាស់ទូកឈ្មោះ សុខ យឿន ភេទ ប្រុស អាយុ ៤៧ឆ្នាំ មានទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២.ឈ្មោះ ហុិច វាសនា ភេទ ប្រុស អាយុ ២៧ឆ្នាំ ទីនៅបច្ចុប្បន្នភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៣.ឈ្មោះ ហុិច ហាច ភេទ ប្រុស អាយុ ២២ឆ្នាំ ទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៤.ឈ្មោះ យ៉ួង គៀរ ភេទ ប្រុស អាយុ ៣០ឆ្នាំ ទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្រោយហេតុការណ៍នេះ មនុស្សចំនួន ៤នាក់នៅលើទូកដែលបានលិចត្រូវបានជួយសង្គ្រោះទាំងស្រុងដោយកម្លាំងនគរបាលការពារព្រំដែនទឹកវរៈ២៤០ប៉ុស្តិ៍កោះថ្មី ក្រោមបទបញ្ជាពីឧត្តមសេនីយ៍ឯកទូច ពលៈ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនទឹក និងសហការជួយស្រង់ពីទូកប្រជានេសាទនៅជិតកន្លែងកើតហេតុ ។ ដោយឡែកទូកនិងសម្ភារៈនៅលើទូកបានលិចចូលទៅក្នុងសមុទ្រ សមត្ថកិច្ចនិងក្រុមសង្គ្រោះ បន្តជួយស្រង់យកមកដីគោកវិញតាមជាក់ស្តែង៕
អត្ថបទ, រូបភាព៖ ហ៊ុយ ប៊ុនឡេង