ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥

ប្រទេសស្លូវេនីទទួលស្គាល់រដ្ឋប៉ាលេស្ទីនជាផ្លូវការ

០៥ មិថុនា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

រដ្ឋសភាប្រទេសស្លូវេនី(Slovenia)នៅថ្ងៃអង្គារ បានបោះឆ្នោតឯកភាពចំពោះសំណើរទទួលស្គាល់រដ្ឋប៉ាលេស្ទីន។ នេះជាចំណាត់ការមួយដែលបណ្តាសមាជិកសភាមើលឃើញថា នឹងជួយបញ្ឈប់អំពើហិង្សានៅតំបន់ហ្គាហ្សា។

 

សមាជិកសភា៥២រូបក្នុងចំណោម៩០អាសនៈ បានបោះឆ្នោតទទួលស្គាល់រដ្ឋប៉ាលេស្ទីន។ ការទទួលស្គាល់នេះ បានធ្វើឱ្យប្រទេសស្លូវេនីដែលបច្ចុប្បន្នមិនមែនជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ហើយជាប្រទេសទី៤នៅក្នុងតំបន់សហភាពអ៊ឺរ៉ុប បន្ទាប់ពីប្រទេសអេស្ប៉ាញ, ន័រវេស,និងប្រទេសអៀរឡង់ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះធ្វើការសម្រេចចិត្តយ៉ាងដូច្នេះ។ 
 

ប្រទេសអេស្ប៉ាញ, ន័រវេស,និងប្រទេសអៀរឡង់ កាលពីអំឡុងចុងខែឧសភាកន្លងទៅនេះ បានប្រកាសទទួលស្គាល់ ទឹកដីប៉ាលេស្ទីនជារដ្ឋ។ 

 

នៅថ្ងៃច័ន្ទ អ្នកជំនាញអង្គការសហប្រជាជាតិច្រើនជាង២០នាក់ បានអំពាវនាវឱ្យបណ្តាប្រទេសទាំងអស់ទទួលស្គាល់ប៉ាលេស្ទីនជារដ្ឋ។ រហូតមកដល់ពេលឥឡូវ មានប្រទេសច្រើនជាង១៤០ប្រទេសបានទទួលស្គាល់ប៉ាលេស្ទីនជារដ្ឋរួចហើយ ដែលនេះមានចំនួនស្មើនិងច្រើនជាង២ភាគ៣នៃរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ។ 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025