ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

ភ្លើងឆេះព្រៃរាលដាលខ្លាំងនៅភាគខាងជើងប្រទេសជប៉ុនអាជ្ញាធរណែនាំឱ្យប្រជាជនជម្លៀស

កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន បានដាក់ពង្រាយឧទ្ធម្ភាចក្រជាច្រើនគ្រឿង ធ្វើការងារពន្លត់ភ្លើងព្រៃដែលបានឈានចូលដល់ថ្ងៃទី៣ហើយគិតនៅត្រឹមថ្ងៃច័ន្ទ(៦ឧសភា)។ ភ្លើងឆេះព្រៃនៅតំបន់ភាគខាងជើងប្រទេសជប៉ុនបានបំផ្លិចបំផ្លាញដីព្រៃ១៣៥ហិចតា នៅតំបន់ភ្នំក្នុងខេត្តYamagata ។ 

 

 

 

 

 

ភ្លើងព្រៃចាប់ផ្តើមឆេះនៅតំបន់ភ្នំក្នុងទីក្រុងNanyo នៅថ្ងៃសៅរ៍(៤ឧសភា)។ ប្រជាជនច្រើនជាង៤០០នាក់នៅក្នុងសង្កាត់ចំនួន២ជិតទីកន្លែងភ្លើងឆេះព្រៃ ត្រូវបានអាជ្ញាធរបញ្ជាឱ្យជម្លៀសចេញដើម្បីសុវត្ថិភាព។ យោងសារព័ត៌មានជប៉ុនNHK។ 

 

សារព័ត៌មានNHK រាយការណ៍ថា បុរសម្នាក់ស្ថិតក្នុងវ័យ៧០ឆ្នាំ រងរបួសភ្លើងឆេះជើង។

 

ក្រុមការងារអាសន្ននៃកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន  និងក្រុមពន្លត់ភ្លើងព្រៃ បានបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់ភ្លើងព្រៃនៅថ្ងៃអង្គារ(៧ឧសភា)។យោងសារព័ត៌មានNHK។

 

មូលហេតុដែលបង្កឱ្យមានភ្លើងឆេះព្រៃ បច្ចុប្បន្នស្ថិតនៅក្នុងការស៊ើបអង្កេត ប៉ុន្តែអាជ្ញាធរក្នុងទីក្រុងNanyo បានលើកឡើងពីបញ្ហាអាកាសធាតុក្តៅស្ងួត ធ្វើឱ្យភ្លើងឆេះព្រៃរាលដាល។ 

 

 

 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024