ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

វៀតណាម កំណត់គោលដៅកំណើនសេដ្ឋកិច្ច ៦% ទៅ ៦,៥% ក្នុងឆ្នាំ ២០២៤នេះ

១១ មេសា ២០២៤ | សេដ្ឋកិច្ច

 

ក្រសួងផែនការ និងវិនិយោគវៀតណាម បានបញ្ជាក់ថា អ្វីដែលត្រូវធ្វើចាប់ពីនេះតទៅ គឺដើម្បីសម្រេចបាននូវកំណើន GDP ចន្លោះ ៦% និង ៦,៥% ដែលជាគោលដៅសម្រាប់ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម បានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលថា សម្រាប់កំណើន ៦% ក្នុងឆ្នាំនេះ សេដ្ឋកិច្ចត្រូវការពង្រីកកំណើន ៥,៨% នៅក្នុងត្រីមាសទី ២ និង ៦,២% នៅក្នុងត្រីមាសទី ៣ និងទី ៤ដូចគ្នា។ជាក់ស្តែង សេណារីយ៉ូ ត្រូវបានព្យាករណ៍លើកំណើនត្រីមាសទី ១ នៃ ៥,៦% ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២០ និងអត្រាអតិផរណាថេរ ៣,៧% ។

 


យ៉ាងណាមិញ ក្រសួង ទទួលស្គាល់ថា សេដ្ឋកិច្ចវៀតណាម នៅតែប្រឈមនឹងបញ្ហាមួយចំនួន ដោយតម្រូវការប្រើប្រាស់ បានកើនឡើងក្នុងល្បឿនយឺតជាងត្រីមាសទី ១ ក្នុងឆ្នាំ ២០២៣។លើសពីនេះ កង្វះតម្រូវការ និងការប្រកួតប្រជែងខ្ពស់នេះ គឺជាបញ្ហាប្រឈមដ៏ធំបំផុត សម្រាប់អាជីវកម្មផលិតកម្មនៅឆ្នាំនេះ។

 


បើយោងតាមរបាយការណ៍របស់ក្រសួង បានឱ្យដឹងថា អាជីវកម្មជាង ៧ម៉ឺន បានចាកចេញពីទីផ្សារនៅក្នុងត្រីមាសទី ១ ដែលមានការកើនឡើង ២៣% ភាគច្រើនជាសហគ្រាសធុនតូច និងមធ្យម។

 


ជាចុងក្រោយ ក្រសួង លើកឡើងថា រដ្ឋាភិបាលក្នុងតំបន់ ចាំបាច់ត្រូវខិតខំប្រឹងប្រែងអស់ពី សមត្ថភាពដើម្បីជួយសេដ្ឋកិច្ចសម្រេចបាននូវ គោលដៅកំណើន ៦,៥% នៅឆ្នាំនេះ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024