ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

Liverpool បានឈ្នះពាន League Cup ដោយយកឈ្នះ Chelsea ចុងម៉ោងបន្ថែម 

២៦ កុម្ភៈ ២០២៤ | កីឡា

Liverpool បានឈ្នះពាន League Cup ដោយយកឈ្នះ Chelsea 1-0 តាមរយៈគ្រាប់បាល់បញ្ចូលទីនៅចុងម៉ោងបន្ថែមពីប្រធានក្រុម Virgil van Dijk បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញនៅកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ យប់ម្សិលមិញនេះ។

 

 

កីឡាករហូឡង់ van Dijk បានឡើងទៅតែតបាល់ជ្រុងនៅនាទីទី ១១៨ ធ្វើអោយគ្រាប់បាល់នេះចាគ្រាប់បាល់ជ័យជំនះសម្រាប់អ្នកគាំទ្រក៏ដូចជាលោក Klopp ផងដែរ។វាជាការឈ្នះពានទីបីសម្រាប់ Liverpool របស់ Juergen Klopp លើ Chelsea ក្នុងរយៈពេលពីរឆ្នាំ ហង្សក្រហមឈ្នះពាន League និង FA Cups ក្នុងឆ្នាំ 2022 បន្ទាប់ពីស្មើដោយគ្មានគ្រាប់បាល់ និងការស៊ុតបាល់ប៉េណាល់ទី នាពេលនោះ។

 


គ្រូបង្វឹក Chelsea បាននិយាយថាយើងមិនអាចបន្ទោសបាន យើងមិនអាចនិយាយអ្វីបានទេ។ ខ្ញុំគិតថាការខិតខំនោះធំធេងណាស់ ហើយខ្ញុំសប្បាយចិត្តនឹងការខិតខំនេះ។ យើងមិនបានទទួលរង្វាន់ដូចដែលយើងចង់បាននោះទេ ប៉ុន្តែអ្នកដឹងហើយថាឥឡូវនេះ យើងត្រូវតែដំណើរទៅមុខ»។

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024