ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

Volodymyr Zelenskiy ៖ យោធាអ៊ុយក្រែន៣១,០០០នាក់ស្លាប់អំឡុងសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី

២៦ កុម្ភៈ ២០២៤ | ព័ត៌មានអន្តរជាតិ

លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅថ្ងៃអាទិត្យ(២៥កុម្ភៈ)ថា យោធាអ៊ុយក្រែន៣១,០០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការឈ្លានពានពេញទម្រង់ពីសំណាក់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែនបានកើតឡើងកាលពី២ឆ្នាំមុន។ នេះជាតួលេខលើកដំបូងក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះដែលយោធាអ៊ុយក្រែនស្លាប់ក្នុងសង្គ្រាម។

 

 

 

 

លោក Zelenskiy  បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងកៀវថា លោកមិនអាចបង្ហាញតួលេខយោធារងរបួសឡើយ ដោយសារបើប្រកាសទៅនឹងអាចជួយដល់ការរៀបចំផែនការរបស់យោធារុស្ស៊ី។


«យោធាអ៊ុយក្រែន៣១,០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនេះ»។ លោក Zelenskiy  ថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងKyiv។


ប្រទេសអ៊ុយក្រែន មិនបានប្រកាសប្រាប់ពីតួលេខយោធារបស់ខ្លួនស្លាប់នៅក្នុងសង្គ្រាមចាប់តាំងពីចុងឆ្នាំ២០២២ នៅពេលលោកMykhailo Podolyak ជំនិតប្រធានាធិបតី បានលើកឡើងថា យោធាអ៊ុយក្រែន១៣,០០០នាក់ ស្លាប់ចាប់តាំងពីការឈ្លានពានកើតឡើងនៅថ្ងៃ២៤កុម្ភៈឆ្នាំ២០២២។

 

ខាងភាគីរុស្ស៊ី មិនដែលបង្ហាញពីតួលេខយោធាស្លាប់ឡើយ ដោយចាត់ទុកថា ជាកិច្ចការសម្ងាត់រដ្ឋ។ 

 

 

 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024