ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

Marseille បណ្តេញគ្រូបង្វឹក Gattuso ចេញដោយដាក់ឈ្មោះ Gasset ជាអ្នកជំនួស 

២១ កុម្ភៈ ២០២៤ | កីឡា

 

ក្លឹប Olympique de Marseille បានបណ្ដេញអ្នកចាត់ការទូទៅ Gennaro Gattuso បន្ទាប់ពីមានបញ្ហាធ្លាក់ទម្រង់លេង ដោយលោក Jean-Louis Gasset ត្រូវបានតែងតាំងជាអ្នកជំនួសវិញនេះបើយោងតាមក្លឹបនៅ Ligue 1 បាននិយាយកាលពីថ្ងៃអង្គារ។លោកGattuso វ័យ 46 ឆ្នាំដែលធ្លាប់បង្វឹក Valencia, Napoli និង AC Milan ត្រូវបានយកមកដឹកនាំ Marseille ជាអ្នកជំនួស Marcelino កាលពីខែកញ្ញាឆ្នាំមុន។

 

 

ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "Olympique de Marseille ប្រកាសពីការបញ្ចប់កិច្ចសហការរបស់ខ្លួនជាមួយ Gennaro Gattuso" ។"Marseille សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Gennaro និងបុគ្គលិកទាំងមូលរបស់លោក សម្រាប់ការប្តេជ្ញាចិត្តនិងវិជ្ជាជីវៈ ហើយសូមជូនពរឱ្យពួកគេទទួលបានអ្វីដែលល្អបំផុតសម្រាប់ពេលអនាគត"។

 

 

បេក្ខភាពគ្រូថ្មីលោក Gasset បាននិយាយថា "វាជាកិត្តិយសដ៏ធំមួយសម្រាប់ខ្ញុំដែលបានចូលរួមជាមួយក្លឹបដ៏ល្បីល្បាញ Olympique de Marseille ។ ខ្ញុំមិនអាចរង់ចាំក្នុងការចាប់ផ្តើមធ្វើការជាមួយក្រុមនេះដើម្បីរៀបចំសម្រាប់ការប្រកួតនាពេលខាងមុខ និងផ្តល់ឱ្យយើងនូវអ្វីដែលល្អបំផុត" ។

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024