ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

WHO៖ជំងឺអាចជាឃាតករធំជាងការទម្លាក់គ្រាប់ផ្លោងនៅតំបន់ហ្គាហ្សា

២៩ ​វិច្ឆិកា ២០២៣ | ព័ត៌មានអន្តរជាតិ

 

 

មនុស្សជាច្រើនទៀតអាចស្លាប់ដោយសារជំងឺជាងស្លាប់ដោយសារការទម្លាក់គ្រាប់ផ្លោងនៅតំបន់ហ្គាហ្សា ប្រសិនបើប្រព័ន្ធសុខាភិបាលក្នុងតំបន់នេះ មិនត្រូវបានកែលំអរឡើងវិញ។ យោងអ្នកនាំពាក្យអង្គការសុខភាពពិភពលោកWHO ថ្លែងនៅថ្ងៃអង្គារ(២៨វិច្ឆិកា) និងបានព្រមានពីការកើនឡើងជំងឺឆ្លងនិងជំងឺរាគលើកុមារ។


ក្នុង​តួលេខ​ដែល​អង្គការសហប្រជាជាតិ​ចាត់ទុកថា​គួរឱ្យ​ទុកចិត្ត​, អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបានលើកឡើងថា មនុស្សច្រើនជាង១៥,០០០នាក់ បានស្លាប់នៅក្នុងការទម្លាក់គ្រាប់ផ្លោងរបស់ប្រទេសអ៊ីស្រាអ៊ែលលើតំបន់ហ្គាហ្សា ដែលមានប្រហែល៤០ភាគរយជាកុមារ ហើយមានជាច្រើនទៀតត្រូវបានគេបារម្ភថាជាប់នៅក្រោមគំនរបាក់បែក។ 


អ៊ីស្រាអ៊ែលបានសច្ចាថាបំផ្លាញចោលក្រុមហាម៉ាស់ ដែលជាក្រុមមួយគ្រប់គ្រងលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមនេះបានសម្រុកចូលព្រំដែនប្រទេសអ៊ីស្រាអ៊ែលនឹងបានសម្លាប់មនុស្សប្រហែល១២០០នាក់ និងចាប់មនុស្ស២៤០នាក់ជាចំណាប់ខ្មាំងនៅថ្ងៃ៧ខែតុលា។ 


ថ្លែងនៅសន្និសីទអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោកស្រីMargaret Harrisអ្នកនាំពាក្យអង្គការសុខភាពពិភពលោកWHO បានលើកឡើងជាច្រើនដងពីក្តីកង្វល់លើការកើនឡើងការផ្ទុះជំងឺឆ្លង ជាពិសេសជំងឺរាគរូស។

 

លោកស្រីបានចាត់ទុកថា ការដួលរលំទៅនៃមន្ទីរពេទ្យAl Shifa នៅភាគខាងជើងតំបន់ហ្គាហ្សា ជាសោកនាដកម្ម។

 

«នៅទីបំផុតទៅ យើងនឹងឃើញមនុស្សកាន់តែច្រើនស្លាប់ដោយសារជំងឺ ជាងអ្វីដែលយើងកំពុងឃើញមនុស្សស្លាប់ដោយសារការទម្លាក់គ្រាប់ផ្លោង ប្រសិនបើយើងមិនអាចស្តារប្រព័ន្ធសុខាភិបាលតំបន់នេះបានដូចដើមឡើងវិញទេនោះ»។ ។ 

 

 


 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024