ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

លោកVladimir Putin មេដឹកនាំរុស្ស៊ីព្រមានលោកខាងលិចមិនឱ្យជ្រៀតជ្រែកកិច្ចការបោះឆ្នោតរុស្ស៊ីឆ្នាំ២០២៤

២៩ ​វិច្ឆិកា ២០២៣ | ព័ត៌មានអន្តរជាតិ

 

 

លោកVladimir Putin ប្រធានាធិបតីនៃប្រទេសរុស្ស៊ីនៅថ្ងៃអង្គារ(២៨វិច្ឆិកា) បានព្រមានទៅដល់ប្រទេសលោកខាងលិចមុនពេលប្រទេសរុស្ស៊ីបោះឆ្នោតរើសប្រធានាធិបតីថ្មីនៅខែមីនាឆ្នាំ២០២៤ថា ការជ្រៀតជ្រែកផ្សេងៗពីសំណាក់ជនបរទេសនៅក្នុងប្រទេសរុស្ស៊ី នឹងត្រូវចាត់ទុកថាជាសកម្មភាពនៃការឈ្លានពាន។ 

 

ថ្លែងទៅកាន់ក្រុមប្រឹក្សានៃពលរដ្ឋរុស្ស៊ីពិភពលោក ដែលដឹកនាំដោយសម្តេចសង្ឃកាតូលិកPatriarch Kirill មេដឹកនាំព្រះវិហារសាសនាគ្រឹស្តOrthodoxនៃប្រទេសរុស្ស៊ី នោះ, រូបភាពរបស់លោកPutin ត្រូវបានបង្ហាញឡើងនៅលើកញ្ចក់អេក្រង់ដ៏ធំអមដោយរូបភាពតំណាងឱ្យសាសនាOrthodoxចំនួន២អមសងខាង។  រូបភាពតំណាងសាសនាបែបនេះជារចនាបទដ៏ខ្ពង់ខ្ពស់ដែលជាញឹកញាប់ត្រូវបានតុបតែងលម្អ ចាត់ទុកថា ជាតំណាងពិសិដ្ឋនៅក្នុងព្រះវិហារគ្រិស្ត Orthodox។ 

 

ប្រធាននៃវិមានគ្រីមឡាំងលោកVladimir Putin បានថ្លែងថា ប្រទេសលោកខាងលិចខាំជាប់ដោយការរើសអើងជាតិសាសន៍ប្រឆាំងពលរដ្ឋរុស្ស៊ីចាត់ទុកពលរដ្ឋរុស្ស៊ីជាពលរដ្ឋមិនរីកចម្រើន«ជាទាសករ» ហើយបានព្រមានថា សហរដ្ឋអាមេរិកចង់ហែកហួរ និងលួចយកប្រភពធនធានដ៏មហាសាលរបស់ប្រទេសរុស្ស៊ី។ 
 

លោកVladimir Putin  អាយុ៧១ឆ្នាំ បានដាស់តឿនដល់ពលរដ្ឋរុស្ស៊ីថា ពលរដ្ឋរុស្ស៊ីខ្លួនឯង គួរចងចាំមេរៀនបដិវត្តន៍Bolshevik ឆ្នាំ១៩១៧ និងបរាជ័យសហភាពសូវៀតឆ្នាំ១៩៩១ ដែលធ្វើឱ្យពលរដ្ឋរុស្ស៊ីបែកបាក់។

 

យុទ្ធនាការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នឹងចាប់ផ្តើមនៅខែក្រោយ ហើយលោកPutinរំពឹងនឹងចូលរួមឈរឈ្មោះបោះឆ្នោត។ 
 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024