ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រទេសចិនសង្ឃឹមថា រុស្ស៊ីនឹងផ្តល់ការគាំទ្រនយោបាយសម្រាប់សហគ្រាសរថយន្តចិនដើម្បីផលិត លក់ និងធ្វើប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។ យោងសារព័ត៌មានរដ្ឋចិនដកស្រង់ប្រភពពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ីលើកឡើងនៅថ្ងៃសុក្រនេះ។
ប្រទេសចិន នឹងជម្រុញសមាហរណកម្មចិន និងរុស្ស៊ីនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មរថយន្ត។ នេះជាការលើកឡើងរបស់លោក Zhang Hanhui ឯកអគ្គរដ្ឋទូតចិន។
ឯកអគ្គរដ្ឋទូតចិនរូបនេះបន្តថាប្រទេសចិន ក៏មានឆន្ទៈនឹងបន្តអភិវឌ្ឍន៍សារៈប្រយោជន៍នៃការផ្គត់ផ្គង់ឧស្សាហកម្មរថយន្តរបស់ប្រទេសចិននិងបន្តកែតម្រូវគំរូម៉ឌែលរថយន្តឱ្យស្របតាមតម្រូវការទីផ្សាររថយន្តរបស់ប្រទេសរុស្ស៊ី។
អត្ថបទ៖ណាវ័ន្ត