ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ខ្សែបម្រើ Gavi របស់ក្លឹប Barcelona នឹងត្រូវអវត្តមានជាច្រើនខែ ដោយសារត្រូវការការវះកាត់លើសរសៃ (ACL) នេះបើយោងតាមក្លឹប LaLiga បាននិយាយកាលពីថ្ងៃច័ន្ទ។
កីឡាករអន្តរជាតិអេស្ប៉ាញវ័យ 19 ឆ្នាំរូបនេះបានចាកចេញពីទីលានទាំងទឹកភ្នែកកាលពីថ្ងៃអាទិត្យ (19 ខែវិច្ឆិកា) បន្ទាប់ពីបានរបួស ជង្គង់អំឡុងពេលដែលអេស្ប៉ាញឈ្នះ 3-1 លើហ្សកហ្ស៊ី។ ការស្កេន MRI បានបញ្ជាក់ថាគាត់បានរងរបួសជង្គង់ស្តាំរបស់គាត់បន្ថែមពីលើការហែក ACL នេះផងដែរ។
ក្នុងនោះអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Luis de la Fuente បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា "វាគឺជាពេលវេលាដ៏លំបាកមួយសម្រាប់ Gavi, Barcelona, ក្រុមជម្រើសជាតិ និងសម្រាប់ខ្ញុំ វាហាក់ដូចជាយើងបានចាញ់ការប្រកួត"។