ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៥

 ប៉ាគីស្ថាន បើកទ្វាកីឡដ្ឋានរបស់ខ្លួននាទីក្រុង Islamabad ទទួលស្វាគមន៍ កម្ពុជា ក្នុងវគ្គជម្រុះបឋម FIFA World Cup 2026

១៦ តុលា ២០២៣ | កីឡា

 

ការប្រកួតវគ្គជម្រុះបឋម ពានរង្វាន់ពិភពលោក FIFA World Cup 2026 ជើងទី២ រវាង កម្ពុជា ជាមួយ ប៉ាគីស្ថាន នឹងធ្វើឡើងនៅថ្ងៃស្អែកនេះហើយ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទៅដល់ប្រទេសប៉ាគីស្ថាន តាំងតែពីព្រឹកថ្ងៃ ទី១៥ តុលា កន្លងទៅមកម៉្លេះ ។ 

 

 

ចំពោះលទ្ធផលកាលពីជើងទី១ ដែលប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១២ តុលាកន្លងទៅ ជាលទ្ធផល កម្ពុជា បានត្រឹមស្មើជាមួយ ប៉ាគីស្ថាន ០ទល់នឹង០ ប៉ុណ្ណោះ ។ 

 

 

គួរដឹងផងដែរថា នៅជើងទី២នេះ កីឡាករសំខាន់របស់កម្ពុជាជាច្រើនរូបត្រូវបានដកឈ្មោះចេញពីបញ្ជីរកីឡាករដែលចេញ ទៅប្រកួត ក្នុងនោះរួមមាន កីឡាករ Privat Mbarga, ចាន់ វឌ្ឍនាកា, ទេស សម្បត្តិ, ស៊ិន សុវណ្ណមករា និង កាន់ ពិសាល ។

 

 

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះបឋម FIFA World Cup 2026 ជើងទី២នេះ ក្រុមជម្រើសជាតិប៉ាគីស្ថាន បើកទ្វារកីឡដ្ឋាន Islamabad Cricket Stadium ទទួលស្វាគមន៍ ក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី ១៧តុលា ស្អែកនេះ ខណៈដែលនេះ ជាការប្រើប្រាស់កីឡដ្ឋានមួយនេះជាលើកដំបូង ក្រោយខកខានអស់រយ:ពេល៨ឆ្នាំ ៕

 

 

អត្ថបទ និងរូបភាព៖ រ៉េត ស្ដាលីន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025