ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

មានហេតុការណ៍ផ្ទុះអាវុធនៅផ្សារទំនើប Siam Paragonនៅកណ្តាលទីក្រុងបាងកកប្រទេសថៃ

 

 

មានការរាយការណ៍ពីករណីផ្ទុះអាវុធនៅផ្សារទំនើបនៅកណ្តាលទីក្រុងបាងកក។ នេះបើតាមការឱ្យដឹងពីមន្ត្រីប៉ូលីសថៃ។ 

 

ប៉ូលីសថៃ បានប្រាប់សារព័ត៌មានអង់គ្លេស BBC ឱ្យដឹងថា ពួកគេកំពុងឆ្ពោះទៅកាន់ផ្សារទំនើប Siam Paragon និងមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា មានអ្នករងរបួសឬយ៉ាងណានោះ។ 

 

វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមុននេះ បានបង្ហាញឱ្យឃើញអ្នកដើរទិញឥវ៉ាន់រត់ចេញពីផ្សារទំនើប ដែលចាប់តាំងពីពេលនោះមកត្រូវបានគេរាយការណ៍ថា ច្រកចូលទាំងអស់ត្រូវបានបិទ។ 

 

ស្របគ្នានៅលើបណ្តាញសង្គមអនឡាញ ក៏មានអ្នកបង្ហោះរូបភាពវីដេអូពីទិដ្ឋភាពនៅក្នុងផ្សារទំនើបផងដែរ។ ក្នុង​វីដេអូ​មួយ សំឡេង​ខ្លាំងៗ​៤ដង​ដែល​ដូច​ជា​សម្លេង​បាញ់​កាំភ្លើង ​អាច​ឮ​យ៉ាង​ច្បាស់​នៅខាងក្នុងផ្សារទំនើបដែលមានការដើរទិញទំនិញដ៏មមាញឹក។ 

 

មានសាក្សីជាច្រើនបានប្រើប្រាស់បណ្តាញសង្គមរាយការណ៍ថា ពួកគេកំពុងលាក់ខ្លួននៅក្នុងហាងទំនិញ និងបន្ទប់ទឹក។ 

 

សារព័ត៌មានថៃ បានរាយការណ៍ថា ស្ថានីយ៍រថភ្លើងក្រោមដីនៅក្បែរនោះ ក៏បានបិទផងដែរ។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025