ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបង្ហាញបញ្ជីរឈ្មោះកីឡាករ២៧នាក់ ត្រៀមប្រកួតជម្រុះ World Cup 2026

០៣ តុលា ២០២៣ | កីឡា

 

សហព័ន្ធកីឡាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីរឈ្មោះកីឡាករ២៧នាក់ ដើម្បីហ្វឹកហាត់ មុននឹងជម្រុះបន្តទៀត ដើម្បីចំរាញ់យកកីឡាករត្រៀមខ្លួនក្នុងការប្រកួតជម្រុះបាល់ទាត់ ពានរង្វាន់ ពិភពលោក FIFA World Cup 2026 ជាមួយប៉ាគីស្ថាន ។

 


ចំពោះកីឡាករទាំង២៧នាក់នោះរួមមានមកពីបឹងកេត មាន៦នាក់ ក្នុងនោះរួមមាន ចាន់ វឌ្ឍនាកា កាន់ ពិសាល វ៉ាន់ តៃឡាម៉ី ចន្ថា ចន្ទាកា តាំង ប៊ុនឆៃ និង ឃាន់ សុប៉ិន មកពីវិសាខា មាន៨នាក់ ក្នុងនោះរួមមាន រ៉ឹង ប៊ុនហៀង កែវ សុខសិលា ស៊ិន សុផាណាត់ អ៊ុក សុវណ្ណ ហ៊ុល គឹមហ៊ុយ ទេស សម្បត្តិ ទេស សម្បត្តិ សារ ទី ស រតនា និង ស៊ិន សុវណ្ណមករា ។

 


មកពីភ្នំពេញក្រោន ៤នាក់ រួមមាន ជួន ចាន់ចាវ យ៉ើ មូស្លីម អ៊ន ចាន់ប៉ូលីន និង លឹម ពិសុទ្ធ 
មកពីណាហ្កាវើលដ៍ ៣នាក់ រួមមាន គួច សុកុម្ភៈ សុះ ស៊ូហាណា និង ឈង់ ប៊ុនណាត 
មកពីព្រះខ័នរាជស្វាយរៀង ៣នាក់រួមមាន សឿយ វិសាល នីកូឡាស់ ថេឡរ និង វីរៈ ដារ៉ា 
មកពីព្រៃវែង ម្នាក់ គឺកីឡាករ គង់ លីហួរ 
និង មកពី Al Shahaniya ម្នាក់ គឺកីឡាករ សៀង ចន្ធា ។

 


  សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះបឋម ពានរង្វាន់ពិភពលោក FIFA World Cup 2026 រវាងកម្ពុជាជាមួយប៉ាគីស្ថាន ជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី ១២ តុលា ខាងមុខនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដោយឡែកជើងទី២នឹងត្រូវផ្លាស់ប្តូរទឹកដីវិញម្តង ដោយនឹងត្រូវប្រកួត នៅថ្ងៃទី ១៧ តុលា ៕

 

 

អត្ថបទ និងរូបភាព៖ រ៉េត ស្ដាលីន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025