ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥

សហព័ន្ធលើកទម្ងន់រៀបចំវគ្គបណ្តុះ បណ្តាល មន្ត្រី បច្ចេក ទេសបញ្ជ្រាប់ចំណេះដឹង សម្តៅអភិវឌ្ឍធន់ធានអោយកាន់តែសម្បូ

០៣ តុលា ២០២៣ | កីឡា

 

 

ប្រភេទកីឡាលើកទម្ងន់ជាប្រភេទកីឡា ដែលត្រូវការអត្តពលិកដែលមានកាយសម្បទារឹងមាំ ត្រូវ ការប្រើប្រាស់កម្លាំងខ្លាំងក្នុងការប្រកួត ខណៈប្រទេសកម្ពុជា ទើបតែចាប់ផ្តើមស្គាល់ និង អភិ វឌ្ឍបណ្តើៗមិនទាន់ផុសផុលដូចបណ្តាលប្រទេសមួយចំនួននៅឡើយនោះទេ  ចំណែក អ្នកបច្ចេកទេសក៏មិនទាន់សម្បូច្រើននោះដែរ ។ដូច្នេះដើម្បីអោយប្រភេទកីឡានេះ មានការអភិវឌ្ឍ និងបំផុសទៅកាន់ស្រទាប់មហាជន កាល ពី ចុងសប្តាហ៍ថ្ងៃទី១ ខែតុលាកន្លងទៅ សហព័ន្ធលើកទម្ងន់កម្ពុជា បានរៀបចំវគ្គបណ្តុះ បណ្តាល មន្ត្រី បច្ចេក ទេសថ្នាក់ជាតិ (NTO) សម្រាប់បញ្រ្ជាប់ការយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត ។

 

បើតាមរបាយការណ៍របស់លោក សំ សុខយី អគ្គលេខាធិការ បានអោយដឹងថា វគ្គនេះ មានសិក្ខាកាម ចូលរួមទាំងអស់ ចំនួន ២០នាក់ ស្រ្តី ០៧នាក់ មកពីខេត្ត-រាជធានី ចំនួន៤ គឺ បាត់ដំបង សៀមរាប កំពង់ចាម និងរាជធានីភ្នំពេញ ជាមន្ត្រីបច្ចេកទស គ្រូបង្វឹក។គ្រូឧទ្ទេសវគ្គបំប៉ននេះ រួមមាន លោក សំ សុខយី អគ្គលេខាធិការ លោក ផេង ប៉ាក អគ្គលេខាធិការរង លោកស្រី ពៅ គាថា កញ្ញា ហាន ស្រីនីច និងលោក ប៉ែន វឌ្ឍនៈយុត្តិ វេជ្ជបណ្ឌិត។

 

លោក ដួង មាសចំរើន អគ្គនាយករង នៃនាយកដ្ឋានកីឡា វគ្គនេះជាចំណែក ជំរុញកីឡា លើក ទម្ងន់ឲ្យក្លាយជាប្រភេទកីឡា ដែលមានសក្តានុពល មានប្រជាប្រិយ៍ភាព ដើម្បីសុខភាព ប្រជា ពលរដ្ឋ គឺជាយុទ្ធសាស្ត្រដ៏ធំធេងណាស់ ត្រូវកត្តារួមផ្សំពីគ្រប់ មជ្ឈដ្ឋាន មន្ត្រីបច្ចេកទេស គ្រូបង្វឹក អត្តពលិក ត្រូវស្វែងយល់អំពីច្បាប់ បទបញ្ជាការប្រកួត ឲ្យបានច្បាស់លាស់ និងត្រូវផ្សព្វផ្សាយ ពីរបៀប នីតិវិធីនៃការហ្វឹកហាត់ និងការប្រកួត ។

 

 

លោក ដួង មាសចំរើន បានបន្តថា វគ្គបណ្ដុះ បណ្ដាល មន្ត្រីបច្ចេកទេសថ្នាក់ជាតិ (NTO) នេះពិតជាមានសារសំខាន់ សម្រាប់សហព័ន្ធ កីឡាលើកទម្ងន់កម្ពុជា ដែលជាប្រភេទ កីឡាអូឡាំពិក យើងទើបនឹងចាប់ដំណើរការ ឈានចូលអាណត្តិទី២ ឆ្នាំទី១ ក្នុងនាមជាអ្នកសម្រេចចិត្តកាត់ក្តី អនុវត្តទៅតាមច្បាប់អន្តរជាតិ បទបញ្ជាការប្រកួត ដែលមានចែង ដោយតម្លាភាព យុត្តិធម៌ និងមានការទទួលខុសត្រូវ ក្រមសិលធម៌ វិជ្ជាជីវៈ ។

 


គូសបញ្ជាក់ថា ក្រោយឆ្លងកាត់ការសិក្សាអស់រយៈពេល៣ថ្ងៃជាលទ្ធផលក្នុងការវាស់ស្ទង់សមត្ថភាព ឃើញថា សិក្ខាកាម ទទួលបានលទ្ធផលល្អ ចំនួន ៣៥ ភាគរយ ស្មើនឹង ៧នាក់ សិក្ខាកាម ទទួលបានលទ្ធផលបង្គួរ ចំនួន ៥៥ ភាគរយ ស្មើនឹង ១១នាក់ និងសិក្ខាកាម ទទួលបានលទ្ធផលមធ្យម ចំនួន ១០ ភាគរយ ស្មើនឹង ០២នាក់ ៕

 

 

អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025