ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
អ្នកចាត់ការ Erik ten Hag បាននិយាយនៅមុនការប្រកួតថា ខ្សែបម្រើស្លាបរបស់ក្រុម Manchester United កីឡាករ Antony អាចនឹងត្រលប់មកវិញសម្រាប់ការប្រកួត Champions League នៅថ្ងៃអង្គារនេះជាមួយនឹងក្រុម Galatasaray ។
កីឡាករវ័យ 23 ឆ្នាំរូបនេះមិនបានលេងឱ្យ Man Utd តាំងពីសប្តាហ៍ទី 1 នៃខែកញ្ញា ហើយត្រូវបានដកចេញពីក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតជម្រុះ World Cup ចំនួនពីរដង ចំពេលមានការស៊ើបអង្កេតរបស់ប៉ូលីសលើការចោទប្រកាន់ដែលធ្វើប្ដឹងដោយអតីតមិត្តស្រីរបស់គេ Gabriela Cavallin ។យ៉ាងណាមិញ Antony បានបដិសេធចំពោះការធ្វើខុសចំពោះការប្រើប្រាស់អំពើរហឹង្សា។
កាលពីសប្តាហ៍មុន ក្លឹប Man UTD បានបញ្ជាក់ថា Antony នឹងបន្តការហ្វឹកហាត់ឡើងវិញ បន្ទាប់ពីខកខានប៉ុន្មានសប្ដាហ៍។Ten Hag ក៏បានបញ្ជាក់ផងដែរថាខ្សែការពារ អាហ្សង់ទីន Lisandro Martinez នឹងត្រូវទទួលការវះកាត់ ដោយសាររបួសជើង។