ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥
គ្រូបង្វឹក Gerardo Martino បាននិយាយថាក្លឹប Inter Miami នឹងរង់ចាំរហូតដល់ ពេលវេលាចុងក្រោយសិន ដើម្បីមើលថាតើខ្សែប្រយុទ្ធ Lionel Messi សមនឹងលេងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ US Open Cup នៅស្អែក ទល់នឹង Houston Dynamo ដែរឬទេ។
Messi ត្រូវបានប្តូរចូលក្នុងការប្រកួតលីករបស់ Inter Maimi ជាមួយ Toronto FC មុនពេលចប់តង់ទី១ ជាមួយនឹងរបួសដែលមិនបានបញ្ជាក់ច្បាស់លាស់ ហើយខកខានការប្រកួតកាលពីថ្ងៃអាទិត្យជាមួយគូប្រជែង Orlando City។
ប្រធានក្រុមអាហ្សង់ទីនមានភាពស្រពិចស្រពិល សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ US Open Cup នៅពេលដែលក្រុមរបស់ពួកគេមានបំណងចង់ឈ្នះពានរង្វាន់ទីពីររបស់ពួកគេបន្ទាប់ពីការឈ្នះពានរង្វាន់ Leagues Cup កាលពីខែមុន។
ក្រុម Miami មិនទាន់ចាញ់ជាមួយវត្តមានរបស់ Messi នៅលើទីលាន ហើយ លោក Martino បាននិយាយថា លោកនឹងមិនពិចារណាដាក់ MESSI លេងនោះទេ ប្រសិនបើវាមិនមែនជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ។