ថ្ងៃអង្គារ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥
ក្រសួងបរិស្ថាន៖ អ្នកទាំងអស់គ្នាអាចដើរកំសាន្តលេងជាមួយសត្វ មេអំបៅរាប់រយក្បាលនៅក្នុងសួនផ្កាដ៏ស្រស់ស្អាតមួយនេះនៅបន្ទាយស្រី ខេត្តសៀមរាប។ សួនមេអំបៅដ៏ស្រស់បំព្រងមួយនេះ ត្រូវបានចាត់ទុកថា ជាសួនធំជាងគេបង្អស់ក្នុងតំបន់អាស៊ាន។
គួរដឹងដែរថា សត្វមេអំបៅមានលក្ខណៈពិសេសជាច្រើន នៅគ្រប់អវយវលើសរីរាង្គកាយរបស់វា។ ខាងក្រោមនេះជាការរៀបរាប់ពីមុខងារ នៃអវយវនីមួយៗរបស់មេអំបៅ៖
- ជើងមេអំបៅ : មេអំបៅអាចស្រង់រសជាតិតាមរយៈជើងរបស់វា ពីព្រោះវាមានប្រដាប់ស្រង់ក្លិនដែលអាចឲ្យវាភ្លក់រសជាតិចំណី ដែលវាទំលើរុក្ខជាតិបាន ។
- ប្រម៉ោយ : ប្រើដើម្បីស្រង់វិញ្ញាណពីបរិយាកាសនៅជុំវិញខ្លួនវា ដលម្បីស្វែងរកគូបន្តកំណើតរបស់វា។
- ប្រម៉ោយច្រមុះ ប្រើដើម្បីសុីចំណី ក្រេបទឹកដមផ្កា នងរសជាតិប្រៃផ្សេងៗដែលមានសារៈសំខាន់ នៅពេលរុក្ខជាតិផ្កាត្រូវរោយលំអង។
- ស្លាប : មេអំបៅមានស្លាប៤ ស្រកាល្អិតៗកោងជាច្រើន ដែលរួមគ្នាបង្កើតបានជាទ្រង់ទ្រាយពណ៌ស្អេកស្កះ ភ្លឺចិញ្ចែងចិញ្ចាច។
នៅសួនមេអំបៅបន្ទាយស្រី យើងនឹងបានឃើញការវិវត្តដ៏អស្ចារ្យរបស់មេអំបៅ ដែលមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបាននូវចំណេះដឹងអំពីផលប្រយោជន៏នៃការអភិរក្សសត្វមេអំបៅ និងចំពោះសហគមន៍ផងដែរ។ លោកអ្នកអាចទស្សនានៅពេលព្រឹក ព្រោះមេអំបៅចេញច្រើន ជាងពេលថ្ងៃត្រង់ និងពេលល្ងាច ៕
រូបភាព និងប្រភព៖ ក្រសួងបរិស្ថាន