ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥

 ភ្នំពេញក្រោន ប្រកាសនាំចូលខ្សែការពារមីយ៉ាន់ម៉ា Soe Moe Kyaw

១៨ កក្កដា ២០២៣ | កីឡា

 

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសក្នុងការនាំចូលកីឡាករបរទេសចំណូលថ្មីរបស់ខ្លួន ដើម្បីបង្គ្រប់កូតាកីឡាករអាស៊ាន របស់ខ្លួនផងដែរ កាល ថ្ងៃទី ១៧ កក្កដា កន្លងទៅ ដើម្បីត្រៀមប្រជែង ក៏ដូចជាការពារតំណែងជើងឯករបស់ខ្លួន សំរាប់លីគកំពូលកម្ពុជា រដូវកាលថ្មី ២០២៣-២០២៤ ។

 

 

កីឡាករបរទេសចំណូលថ្មីរបស់ពួកគេ គឺខ្សែការពារកណ្តាល ជនជាតិមីយ៉ាន់ម៉ា Soe Moe Kyaw ដែលមានបទពិសោធច្រើននៅលីគរបស់មីយ៉ាន់ម៉ា ក៏ដូចជាលីគនៅប្រទេសថៃផងដែរ ។

 

 

កីឡាករ វ័យ២៤ឆ្នាំរូបនេះ មានកម្ពស់ ១.៨៦ម៉ែត្រ ធ្លាប់លេងអោយ Ayeyawady United ចន្លោះពីឆ្នាំ ២០១៩ ដល់ ២០២០ មុនផ្លាស់ទៅកាន់ Yangon United ចន្លោះពីឆ្នាំ ២០២០ ដល់ ២០២១ និង នៅឆ្នាំ ២០២២ កន្លងទៅ ក៏ផ្លាស់ទៅកាន់ក្លិបរបស់ថៃ Kasetsart មុនមកចូលរួមជាមួយ ភ្នំពេញក្រោន នៅឆ្នាំ ២០២៣ នេះ ។

 

នៅក្នុងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា រូបគេជាប់តាំងពីឈុតយុវជន រហូតដល់ឈុតធំ ។ដូច្នេះ គិតមកទល់ពេលនេះ ភ្នំពេញក្រោន មានកីឡាករបរទេស៦នាក់ គ្រប់ចំនួនហើយ ដោយក្នុងនោះ រួមមាន
ខ្សែប្រយុទ្ធកូឡុំប៊ី Andres Nieto 
ខ្សែបម្រើអ៊ុយក្រែន Valeriy Gryshyn
ខ្សែបម្រើជប៉ុន Yudai Ogawa 
ខ្សែការពារជប៉ុន Takaki Ose 
ខ្សែប្រយុទ្ធជប៉ុន Shimizu Shintaro 
និង ខ្សែការពារមីយ៉ាន់ម៉ា Soe Moe Kyaw ។

 

 

អត្ថបទ៖ រ៉េត ស្ដាលីន  រូបភាព៖ Phnom Penh Crown FC

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025