ថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥

Carlos Alcaraz បានឈ្នះពានរង្វាន់ Wembledon សម្រាប់ឆ្នាំ ២០២៣ក្រោយឈ្នះជើងខ្លាំង Novak Djokovic 

១៧ កក្កដា ២០២៣ | កីឡា

 

Carlos Alcaraz បានឈ្នះពានរង្វាន់ដ៏ធំសម្រាប់ការប្រកួតវាយកូនបាល់ ខណៈដែលគេបានបញ្ចប់ការគ្រប់គ្រងដ៏យូរអង្វែងរបស់ជើងខ្លាំង Novak Djokovic នៅ Wimbledon ជាមួយនឹងជ័យជម្នះ 1-6 7-6(6) 6-1 3-6 6-4 ដើម្បីឈ្នះពានរង្វាន់នេះជាលើកដំបូងនៅថ្ងៃអាទិត្យ ។,

 

 

កីឡាករសញ្ជាតិស៊ែប៊ីអាយុ 36 ឆ្នាំរូបនេះមិនអាចបំពេញបំណងខ្លួនក្នុងការឈ្នះ Wimbledon បន្ទាប់ពីមិនអាចបញ្ឈប់ជើងខ្លាំងវ័យក្មេង Alcaraz ពីការប្រកួត ក្នុងទីលានស្មៅដ៏ធំ។

 


ខណៈដែល Carlos Alcaraz បានក្លាយជាកីឡាករវ័យក្មេងបំផុតចាប់តាំងពី Boris Becker ដែលមានអាយុ 18 ឆ្នាំក្នុងឆ្នាំ 1986 ដើម្បីឈ្នះពានរង្វាន់ Challenge Cup ។សូមបញ្ចាក់ផងដែរ ការប្រកួត Wembledon ឆ្នាំ ២០២៣ នេះមានប្រាក់រង្វាន់ ៤៤លាន ៧សែនផោន ខណៈកីឡាករដែលឈ្នះពាននេះច្រើនេះជាងគេគឺ Roger Federer គឺ ៨ដង។

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025