ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សង្គ្រាមអ៊ុយក្រែន៖ដ្រូនវាយប្រហារទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ក្រោយវាយប្រហារលើទីក្រុងកៀវស្លាប់ម្នាក់

ការវាយប្រហារដោយប្រើដ្រូន លើទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះ បានបង្កការខូចខាតតិចតួច។ យោងអាជ្ញាធរទីក្រុងម៉ូស្គូ។

 

លោក Sergei Sobyanin អភិបាលទីក្រុងម៉ូស្គូបាននិយាយថា មិនមានអ្នករងរបួសធ្ងន់ធ្ងរឡើយ។ ទ័ពអាកាសរបស់ប្រទេសរុស្ស៊ី បានបាញ់ទម្លាក់ដ្រូនជាច្រើន ខណៈដែលដ្រូនទាំងនោះទៅជិតទីក្រុងម៉ូស្គូ។

 

 

 

 

នៅលើបណ្តាញសង្គមអនឡាញTelegram, លោក  Sergei Sobyanin បាននិយាយថា ដ្រូនវាយប្រហារលើអាគារលំនៅដ្ឋាន២កន្លែង បង្កការខូចខាតតិចតួច។ ពលរដ្ឋត្រូវជម្លៀស រកកន្លែងមានសុវត្ថិភាព ប៉ុន្តែមកដល់ពេលនេះ គ្មាននរណាម្នាក់មានរបួសធ្ងន់ឡើយ។


លោក  Sergei បន្តថា មិនមាននរណាម្នាក់ត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យឡើយ។ ជំនួយវេជ្ជសាស្ត្រ ចាំបាច់ត្រូវបានផ្តល់ឱ្យនៅហ្នឹងកន្លែង។

 

ក្រសួងការពារជាតិប្រទេសរុស្ស៊ីបានលើកឡើងថា ការវាយប្រហារដោយដ្រូនលើទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី ធ្វើឡើងដោយអ៊ុយក្រែន។

 

ក្រសួងការពារជាតិប្រទេសរុស្ស៊ីបាននិយាយថា«នៅព្រឹកនេះ របបដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ បានបើកការវាយប្រហារដ្រូនភេរវកម្មលើគោលដៅជាច្រើនក្នុងទីក្រុងម៉ូស្គូ»។

 

ប្រទេសអ៊ុយក្រែននៅមិនទាន់មានការអត្ថាធិប្បាយណាមួយលើការអះអាងនេះនៅឡើយទេ។

 

 

 

 

 

 

ហេតុការណ៍នេះ កើតឡើងក្រោយមានករណីវាយប្រហារលើទីក្រុងកៀវ ដែលមន្ត្រីអ៊ុយក្រែនបាននិយាយថា ដ្រូនច្រើនជាង២០គ្រឿងត្រូវបានបំផ្លាញ។

 

ករណីវាយប្រហារលើទីក្រុងកៀវ ប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ហើយក៏ជាករណីវាយប្រហារលើកទី១៧លើទីក្រុងកៀវផងដែរចាប់ តាំងពីដើមខែឧសភាមក។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024