ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ទឹកនៅប្រឡាយមេក្នុងទីក្រុងVenice(វេនីស) ប្រែទៅជាពណ៌បៃតងនៅថ្ងៃអាទិត្យ(២៨ឧសភា) នៅតំបន់ដែលស្ថិតនៅជិតស្ពានRialto ហើយអាជ្ញាធរ កំពុងស្វែងរកមូលហេតុដែលបង្កឱ្យទឹកប្រែទៅជាពណ៌បៃតងយ៉ាងដូច្នេះ។យោងនាយកដ្ឋានអគ្គីភ័យប្រទេសអ៊ីតាលី។
ទីភ្នាក់ងារការពារបរិស្ថាននៅក្នុងតំបន់ បានទទួលគំរូទឹក ហើយកំពុងធ្វើការងារយ៉ាងសកម្មដើម្បីបញ្ជាក់ពីសារធាតុដែលធ្វើឱ្យទឹកប្រែពណ៌។ យោងការបញ្ជាក់របស់នាយកដ្ឋានខាងលើតាមរយៈបណ្តាញទំនាក់ទំនងសង្គមអនឡាញធ្វីតធ័រ។
សារព័ត៌មានអ៊ីតាលីឱ្យដឹងថា អភិបាលទីក្រុងVenice បានកោះប្រជុំបន្ទាន់មួយដើម្បីរកមូលហេតុដែលបានកើតឡើងនិងសិក្សាពីវិធានការទប់ស្កាត់ដែលអាចធ្វើឡើងបាន។
បញ្ហានេះបានធ្វើឱ្យគេនឹកដល់ ក្រុមបរិស្ថាននៅប្រទេសអ៊ីតាលី ដែលធ្វើបាតុកម្មដោយធ្វើឱ្យទឹកប្រែទៅជាពណ៌ខ្មៅដើម្បីប្រឆាំងនឹងប្រេងឥន្ធនៈហ្វូស៊ីល។
យ៉ាងណាក៏ដោយ មិនដូចករណីលើកមុនឡើយ សម្រាប់ករណីនេះ មិនមានក្រុមសកម្មជនបរិស្ថានណាមួយចេញមកទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនៅក្នុងទីក្រុងវេនីសឡើយ។
ប្រែសម្រួល៖ណាវ័ន្ត