ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

ថៃ៖អ្នកទេសចរណ៍ចិន១លាននាក់ទៅកំសាន្តនៅប្រទេសថៃចាប់ពីខែមករាដល់ពាក់កណ្តាលខែឧសភា

 

 

ប្រទេសថៃ បានទទួលអ្នកទេសចរណ៍ចិន១លាននាក់នៅរវាងខែមករានិងថ្ងៃ១៨ខែឧសភា។ យោងមន្ត្រីរដ្ឋាភិបាលថៃឱ្យដឹងនៅថ្ងៃអាទិត្យ(២៨ឧសភា)។ កំនើនទេសចរណ៍ចិនកើនឡើងក្រោយបរទេសចិនបើកព្រំដែនឡើងវិញ។

 

រដ្ឋាភិបាលថៃមានការរំពឹងទុកថា នៅឆ្នាំនេះ ចំនួនអ្នកទេសចរណ៍ចិននឹងកើនឡើងទៅតាមការរំពឹងទុករបស់រដ្ឋាភិបាលថៃរហូតដល់៥លាននាក់ ជាមួយនិងការចំណាយដល់ទៅ៤៤៦ពាន់លានបាត។ យោងអ្នកនាំពាក្យរដ្ឋាភិបាលថៃលើកឡើងក្នុងសេចក្តីថ្លែងការណ៍។

 

កាលពីឆ្នាំមុន មានអ្នកទេសចរណ៍ចិនប្រហែល២៧៤,០០០នាក់ ទៅកំសាន្តនៅប្រទេសថៃ។ មុនពេលផ្ទុះឆ្លងជំងឹកូវីដ១៩ អ្នកទេសចរណ៍ចិនទៅកំសាន្តនៅប្រទេសថៃមាន១១លាននាក់។

 

អ្នកទេសចរណ៍បរទេសទាំងអស់ដែលទៅកំសាន្តនៅប្រទេសថៃមាន៩,៤៧លាននាក់ចាប់ពីខែមករាដល់ពាក់កណ្តាលខែឧសភា។ យោងរដ្ឋាភិបាលថៃ។ តួលេខអ្នកទេសចរណ៍បរទេសសរុបក្នុងឆ្នាំ២០២២ដែលទៅកំសាន្តនៅប្រទេសថៃមាន១១,១៥លាននាក។

 

សេដ្ឋកិច្ចប្រទេសថៃបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទីមួយ ដែលកំនើននេះពឹងលើវិស័យទេសចរណ៍ដែលជាប្រភពការងារដ៏សំខាន់។

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025