ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

ហ្វីលីពីន អាមេរិក ជប៉ុន នឹងធ្វើសមយុទ្ធឆ្មាំសមុទ្ររួមគ្នាជាលើកដំបូង

 

 

ឆ្មាំល្បាតឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន នឹងធ្វើសមយុទ្ធដែនសមុទ្រត្រីភាគីរួមគ្នានៅក្នុងដែនទឹកសមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះ ដែលជាសមយុទ្ធលើកដំបូងបំផុតរវាងប្រទេសទាំង៣នេះ។ សមយុទ្ធនេះផងដែរ ធ្វើឡើងខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីចលនារបស់ចិននៅក្នុងតំបន់។

 

សមយុទ្ធដែលនឹងធ្វើឡើងនៅថ្ងៃទី១ដល់ថ្ងៃទី៧ខែមិថុនា នៅក្នុងដែនទឹកជិតខេត្តBataan  គឺជាគំនិតផ្តួចផ្តើមជាដំបូងរបស់សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន។ ស្របគ្នាប្រទេសអូស្ត្រាលីនឹងចូលរួមក្នុងសមយុទ្ធ ជាអ្នកអង្កេតការណ៍។ យោងលោកArmand Balilo អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរប្រទេសហ្វីលីពីនិយាយនៅថ្ងៃច័ន្ទ។

 

នាវាហ្វីលីពីន៤គ្រឿង និងនាវា១គ្រឿងមកពីសហរដ្ឋអាមេរិក និង១គ្រឿងមកពីប្រទេសហ្វីលីពីន នឹងចូលរួមក្នុងសមយុទ្ធដែលធ្វើឡើងក្នុងគោលបំណង កែលម្អការស្វែងរកឱ្យកាន់តែប្រសើរឡើង និងសហប្រតិបត្តិការជួយសង្គ្រោះ រួមនិងការអនុវត្តន៍ច្បាប់។ លោក Balilo  បន្ថែម។

 

ប្រទេសហ្វីលីពីន​ត្រូវ​បាន​ ប្រទេសជប៉ុន និង​អាមេរិក​ស្នើ​សុំ​ធ្វើ​សមយុទ្ធ​ដែន​សមុទ្រ​រួម​ក្នុង​ខែ​កុម្ភៈដែលជាពេលវេលាតែមួយដែលរដ្ឋាភិបាលទីក្រុងម៉ានីលចោទប្រកាន់ប្រទេសចិនពីសកម្មភាពឈ្លានពាននៅក្នុងដែនទឺកសមុទ្រចិនខាងត្បូង ដែលជាចំណែកដែនទឹកដ៏ធំមួយប្រទេសចិនអះអាងជាទឹកដីរបស់ខ្លួន។

 

លោក Balilo ថ្លែងក្នុងសន្និសីទសារព័ត៌មានថា «នេះជាសកម្មភាពធម្មតារបស់ទីភ្នាក់ងារឆ្មាំល្បាតឆ្នេរសមុទ្រ ហើយគ្មានអ្វីខុសឆ្គងទេដែលធ្វើសមយុទ្ធយោធាជាមួយសមភាគី»។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025