ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ប្រទេសជប៉ុន បានដាក់ប្រព័ន្ធការពារមីស៊ីលបលីស្ទីករបស់ខ្លួនក្នុងសភាពប្រុងជើងការនៅថ្ងៃច័ន្ទនេះ នឹងបានព្រមានថា ជប៉ុននឹងបាញ់ទម្លាក់វត្ថុផ្សេងៗដែលគំរាមកំហែង ដល់ទឹកដីរបស់ខ្លួន។ ការលើកឡើងយ៉ាងដូច្នេះរបស់ប្រទេសជប៉ុន បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានជូនដំណឹងដល់ប្រទេសជប៉ុនអំពីការបាញ់ផ្កាយរណប នៅរវាងថ្ងៃ៣១ឧសភា និងថ្ងៃ១១មិថុនា។
កូរ៉េខាងជើងនិយាយថា ខ្លួនបានបំពេញបញ្ចប់ការងារផ្កាយរណបចារកម្មយោធាលើកដំបូងរបស់ខ្លួន ហើយលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង បានអនុម័តការរៀបចំ ចុងក្រោយសម្រាប់ការបាញ់បង្ហោះ។
ក្រុមអ្នកវិភាគលើកឡើងថា ផ្កាយរណប គឺជាផ្នែកនៃ កម្មវិធីបច្ចេកវិទ្យាស៊ើបការណ៍រួមមានដ្រូនដែលមានគោលដៅពង្រឹងសមត្ថភាពរបស់ប្រទេសកូរ៉េខាងជើងដែលជាប្រទេស អាវុធនុយក្លេអ៊ែរ ក្នុងការវាយប្រហារលើគោលដៅក្នុងពេលមានសង្គ្រាម។
«យើងនឹងចាត់វិធានការបំផ្លិចបំផ្លាញប្រឆាំងមីស៊ីលបលីស្ទីក និងមីស៊ីលដទៃផ្សេងទៀត ដែលបញ្ជាក់ថានឹងធ្លាក់នៅលើទឹកដីរបស់យើង»។ ក្រសួងការពារជាតិជប៉ុនលើក ឡើងនៅក្នុងសេចក្តីថ្លែងការណ៍។
ក្រសួងការពារជាតិជប៉ុនបន្តថា ក្រសួងនឹងប្រើប្រាស់មីស៊ីលStandard Missile-3 (SM-3) ឬមីស៊ីល Patriot Missile PAC-3 ដើម្បីបំផ្លាញមីស៊ីលរបស់ប្រទេស កូរ៉េខាងជើង។
លោកFumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការបាញ់មីស៊ីលផ្សេងៗរបស់ប្រទេសកូរ៉េខាងជើង គឺជាការល្មើសយ៉ាងធ្ងន់ធ្ងរលើសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលថ្កោលទោសលើសកម្មភាពមីស៊ីល និងនុយក្លេអ៊ែរប្រទេសកូរ៉េខាងជើង។
ប្រែសម្រួល៖ណាវ័ន្ត