ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
អាជ្ញាធរមូលដ្ឋាន បានដាក់ចេញបទបញ្ជាជម្លៀសពលរដ្ឋទៅកាន់ទីកន្លែងមានសុវត្ថិភាព ខណៈដែលភ្លើងឆេះព្រៃរាលដាលខ្លាំងឡើងបំផ្លាញលំនៅដ្ឋានយ៉ាងតិច១០ខ្នង នៅខេត្ត Nova Scotia ប្រទេសកាណាដា។ យោងសារព័ត៌មានក្នុងស្រុកប្រទេសកាណាដា។
រូបភាពវីដេអូពីបណ្តាញសារព័ត៌មានក្នុងតំបន់របស់ប្រទេសកាណាដា បានបង្ហាញពីភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅផ្សែងក្រាស់ខ្មួលខ្មាញ់ គ្របដណ្តប់លើខេត្តNova Scotia ប្រទេសកាណាដា។
អាជ្ញាធរមូលដ្ឋាន បានចេញការព្រមានអាសន្ន និងបទបញ្ជជម្លៀសពលរដ្ឋចេញពីតំបន់ជាច្រើន នៅក្នុងខេត្តNova Scotia។ លំនៅដ្ឋានយ៉ាងតិច១០ខ្នងត្រូវភ្លើងព្រៃបំផ្លាញនៅល្ងាចថ្ងៃអាទិត្យ។
សាក្សីនៅក្នុងហេតុការណ៍ឱ្យដឹងថា ផ្សែងក្រាស់ខ្មួលខ្មាញ់ចេញពីភ្លើងឆេះព្រៃ នៅតាមបណ្តោយផ្លូវល្បឿនលឿនលេខ១០៣។
មជ្ឈមណ្ឌលសម្រាប់ការអប់រំHalifax Regional បានប្រកាសនៅលើបណ្តាញសង្គមអនឡាញធ្វីតធ័រផ្លូវការរបស់ខ្លួនថា សាលារៀននៅក្នុងតំបន់រងគ្រោះភ្លើងឆេះព្រៃ នឹងត្រូវបិទជាបណ្តោះអាសន្ន។
ភ្លើងឆេះព្រៃបានរាលដាលនៅតាមតំបន់ជាច្រើនរបស់ប្រទេសកាណដា នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
យ៉ាងណាក៏ដោយ មិនមានការរាយការណ៍គ្រោះថ្នាក់មនុស្សស្លាប់ឬរងរបួសនៅឡើយទេ។ ចំណែកការវាយតម្លៃពីការខូចខាតក៏នៅមិនទាន់មានដែរ។
ប្រែសម្រួល៖ណាវ័ន្ត