ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
លោក Recep Tayyip Erdogan ប្រធានាធិបតីទួគី បានឈ្នះការបោះឆ្នោតប្រធានាធិបតីទួគី ដោយបានផ្តួលមេដឹកនាំប្រឆាំងលោក Kemal Kilicdaroglu នៅក្នុងការបោះឆ្នោតជុំទី២កាលពីថ្ងៃអាទិត្យ។ ជ័យជំនះនេះផងដែរ បានបន្តអំណាចដឹកនាំប្រទេសរបស់លោកErdogan ឈានចូលដល់រយៈពេល៣ទសវត្ស ឬ៣០ឆ្នាំ។
នៅពេលដែលសន្លឹកឆ្នោតរាប់បាន៩៩,៤៣ភាគរយ, លទ្ធផលផ្លួវការជាបឋមដែលបានប្រកាសឡើងដោយក្រុមប្រឹក្សាបោះឆ្នោតកំពូលរបស់ប្រទេសទួគីនៅថ្ងៃអាទិត្យបង្ហាញថា លោក Erdogan ឈ្នះបាន៥២,១៤ភាគរយ នៃចំនួនសន្លឹកឆ្នោត។ ចំណែកលោកKilicdaroglu ទទួលបាន៤៧,៨៦ភាគរយ។
ថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ នៅខាងក្រៅអាគារប្រធានាធិបតីនៅទីក្រុងអង់ការ៉ា, លោកErdogan បាននិយាយថា ឥឡូវនេះជាពេលដែលត្រូវទម្លាក់ចោលរាល់គ្រប់ការជជែកវែកញែកនិងជម្លោះ ពាក់ព័ន្ធនឹងអឡុងពេលបោះឆ្នោត ហើយរួបរួមគ្នាជាធ្លុងមួយដើម្បីបំពេញគោលដៅ និងក្តីសុបិនរបស់ជាតិយើង។
លោក Erdogan បាននិយាយថា «មិនមែនយើងអ្នកឈ្នះតែម្នាក់ឯងប៉ុណ្ណោះទេ។ ជ័យជំនះគឺទួគី ។ ឈ្នះគ្រប់ចំណែកនៃសង្គមជាតិយើង។ ប្រជាធិបតេយ្យរបស់យើងជាអ្នកឈ្នះ»។
លោក Erdogan បាននិយាយថា ក្នុងចំណោមអាទិភាពចម្បងៗរបស់រដ្ឋាភិបាលមាន ប្រយុទ្ធប្រឆាំងនិងបញ្ហាអតិផរណា និងដោះស្រាយបញ្ហាក្រោយគ្រោះមហន្តរាយរញ្ជយដីដ៏សែនបំផ្លិចបំផ្លាញកាលពីខែកុម្ភៈដែលបានឆក់យកជីវិត៥០,០០០នាក់នៅប្រទេសទួគីនិងប្រទេសស៊ីរីដែលជាប្រទេសក្បែរខាង។
ចំណែកគណបក្សប្រឆាំងវិញ លោក Kilicdaroglu បានថ្លែងពីទីស្នាក់ការគណបក្សរបស់លោកប្រចាំនៅទីក្រុងអង់ការ៉ាថា លោកនឹងបន្តប្រយុទ្ធប្រឆាំងរហូតដល់មានប្រជាធិបតេយ្យពិតនៅក្នុងប្រទេសទួគី។
មេដឹកនាំបរទេសរួមមាន រុស្ស៊ី កាតា លីប៊ី អាល់ហ្សេរី ហុងគ្រី អ៊ឺរ៉ង់ និងអាជ្ញាធរប៉ាលេស្ទីន ស្ថិតនៅក្នុចំណោមមេដឹកនាំនៃបណ្តាប្រទេសដំបូងគេអបអរលោកErdogan ។
ប្រែសម្រួល៖ណាវ័ន្ត