ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ពលរដ្ឋរស់នៅក្នុងស្រុកNashik រដ្ឋMaharashtra ប្រទេសឥណ្ឌា បាននិយាយថា ពួកគេត្រូវការទឹកស្អាត ដូច្នេះហើយទើបពួកគេត្រូវចុះទៅដងទឹកនៅក្នុងអណ្តូងជ្រៅ ដើម្បីបានទឹកប្រើប្រាស់ នៅក្នុងពេលអាកាសធាតុក្តៅ។
លោកស្រី Reshma Gauli ប្រធានភូមិKoshimpada បាននិយាយនៅថ្ងៃពុធ(២៤ឧសភា)ថា ស្ត្រីប្រឈមនឹងគ្រោះថ្នាក់បាត់បង់អាយុជីវិតដោយសារពួកគេត្រូវចុះទៅដងទឹកនៅក្នុងអណ្តូងជ្រៅ ដោយប្រើខ្សែ ដើម្បីបានទឹកស្អាតដែលពួកគេអាចប្រើប្រាស់បានដែលទឹកស្អាតនោះស្ថិតនៅបាតអណ្តូង។
បន្ទាប់មកទើបពួកគេយោងទឹកពីបាតអណ្តូងនោះ ឡើងមកខាងលើអណ្តូង។
មន្ត្រីរដ្ឋាភិបាលឥណ្ឌាប្រចាំតំបន់ឱ្យដឹងថា ទឹកស្អាតនឹងបានទៅដល់ភូមិឆាប់ៗ។
«ទឹកស្អាតនឹងបានទៅដល់ភូមិរបស់ពួកគេ និងដល់តាមផ្ទះពលរដ្ឋនៅប៉ុន្មានថ្ងៃឆាប់ៗខាងមុខនេះ។ ដូច្នេះទឹកស្អាតនឹងមាននៅក្នុងភូមិ»។ នេះជាការលើកឡើងរបស់លោកVijay Kumar Gavit មន្ត្រីទទួលបន្ទុកអភិវឌ្ឍន៍របស់រដ្ឋាភិបាលឥណ្ឌា។
ប្រែសម្រួល៖ណាវ័ន្ត