ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
មនុស្សយ៉ាងតិច២នាក់ស្លាប់ និងច្រើនជាង៣០នាក់រងរបួស នៅក្នុងករណីវាយប្រហារមីស៊ីលពីសំណាក់ប្រទេសរុស្ស៊ីលើមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងDnipro ភាគខាងកើតប្រទេសអ៊ុយក្រែន។ យោងតាមការឱ្យដឹងពីមន្ត្រីអ៊ុយក្រែន។
ក្មេងប្រុស២នាក់មានអាយុ៣ឆ្នាំនិង៦ឆ្នាំ ក៏ស្ថិតនៅក្នុងចំណោមអ្នករងរបួសផងដែរ។ យោងលោកSerhiy Lysak មន្ត្រីប្រចាំតំបន់របស់ប្រទេសអ៊ុយក្រែន។
លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចាត់ទុកការវាយប្រហារគឺជាអំពើឃោរឃៅសុទ្ធ។
ការវាយប្រហារពីសំណាក់ប្រទេសរុស្ស៊ី លើប្រទេសអ៊ុយក្រែនកាន់តែតានតឹងខ្លាំងឡើងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មុនពេលដែលអ៊ុយក្រែនគ្រោងនឹងត្រៀមវាយបកវិញ។
នៅប្រទេសរុស្ស៊ី ករណីផ្ទុះគ្រាប់ផ្លោង បានបង្កការបំផ្លិចបំផ្លាញអាគារលំនៅដ្ឋាន និងអាគារការិយាល័យនៅទីក្រុងKrasnodar នៅព្រឹកថ្ងៃសុក្រ។
លោក Veniamin Kondratyev អភិបាលប្រចាំតំបន់ប្រទេសរុស្ស៊ី បានលើកឡើងថា ការខូចខាតបង្កឡើងពីដ្រូន២គ្រឿងរបស់ប្រទេសអ៊ុយក្រែន។ ប៉ុន្តែ មិនមានបង្កឱ្យមនុស្សរងរបួសឬស្លាប់ឡើយ។
ប្រទេសរុស្ស៊ី លើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែនកាលពីអំឡុងចុងខែកុម្ភៈឆ្នាំមុន ក្រោមបញ្ជារបស់ប្រធានាធិបតីរុស្ស៊ីលោកVladimar Putine ជាចំណាត់ការមួយដែលរុស្ស៊ីហៅថាជាប្រតិបតិ្តការយោធាពិសេស ប៉ុន្តែបណ្តាប្រទេសលោកខាងលិច រួមនិងបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោក បានថ្កោលទោសប្រទេសរុស្ស៊ី និងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសនេះផងដែរ។
ប្រែសម្រួល៖ណាវ័ន្ត