ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

វៀតណាមទាមទារឱ្យនាវាចិនចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសវៀតណាម

 

 

 

ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍(២៥ឧសភា) បានចោទប្រកាន់នាវាអង្កេតការណ៍របស់ប្រទេសចិននិងកងនាវាអម ថាបានរំលោភលើអធិបតេយ្យភាពរបស់ខ្លួន​ ហើយទាមទារថា រដ្ឋាភិបាលទីក្រុងប៉េកាំងត្រូវដកនាវាទាំងនោះចេញពីដែនទឹករបស់ប្រទេសវៀតណាម។

 

ប្រទេសវៀតណាមនិងប្រទេសចិនជាយូរមកហើយបានជាប់នៅក្នុងជម្លោះទឹកដីដែនទឹកដែលសំបូរទៅដោយធនធានថាមពលនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាច្រកផ្លូវយុទ្ធសាស្ត្រមួយផ្នែកពាណិជ្ជកម្មដែលជារៀងរាល់ឆ្នាំផ្តល់ប្រាក់ចំណូលច្រើនជាង៣ទ្រីលានដុល្លារអាមេរិក។

 

«វៀតណាមទាមទារថា ប្រទេសចិន ជាបន្ទាន់ត្រូវដកនាវាអង្កេតការណ៍ Xiang Yang Hong 10 នាវាឆ្មាំល្បាតឆ្នេរចិន និងនាវានេសាទ ចេញពីដែនទឹករបស់ប្រទេសវៀតណាម»។ យោងលោកស្រីPham Thu Hang  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។

 

«ប្រទេសវៀតណាម បានទាក់ទងប្រទេសចិនជាច្រើនដងនិងបានអនុវត្តន៍វិធានការស្របតាមច្បាប់អន្តរជាតិនិងច្បាប់វៀតណាមដើម្បីធានាសិទ្ធស្របច្បាប់និងផលប្រយោជន៍របស់ប្រទេសវៀតណាម»។

 

ស្ថានទូតចិន ប្រចាំនៅប្រទេសវៀតាម មិនមានការឆ្លើយតបភា្លមៗណាមួយឡើយចំពោះបញ្ហានេះ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024