ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ចិននិយាយថាផែនការរបស់អង្គការណាតូបើកការិយាល័យនៅប្រទេសជប៉ុនមិនស្វាគមន៍នៅអាស៊ីប៉ាស៊ីហ្វិច

 

 

តំបន់អាស៊ីប៉ាស៊ីហ្វិច មិនស្វាគមន៍ឡើយចំពោះផែនការរបស់អង្គការNato(ណាតូ)ដែលចង់បើកការិយាល័យទំនាក់ទំនងនៅប្រទេសជប៉ុន។ នេះជាការលើកឡើងរបស់លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធ(២៤ឧសភា)។

 

ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យចិនរូបនេះបានធ្វើឡើង បន្ទាប់ពីប្រទេសជប៉ុន ទទួលស្គាល់ផែនការរបស់អង្គការណាតូ។

 

លោកស្រីMao លើកឡើងយ៉ាងដូច្នេះថា  យើងចង់និយាយថា តំបន់អាស៊ីប៉ាស៊ីហ្វិចមិនស្វាគមន៍ការប្រឈមមុខដាក់គ្នាជាក្រុម, មិនស្វាគមន៍ការប្រឈមមុខផ្នែកយោធា។

 

ស្ត្រីអ្នកនាំពាក្យរូបនេះបន្តថា ប្រទេសជប៉ុនគួរតែប្រុងប្រយ័ត្នបន្ថែម លើបញ្ហាសន្តិសុខយោធា ដែលបានផ្តល់ឱ្យជប៉ុននូវប្រវត្តិនៃការឈ្លានពាន។

 

លោក Fumio Kishida  នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយនៅមុននេះថា ប្រទេសជប៉ុនគ្មានផែនការក្លាយជាសមាជិកអង្គការណាតូឡើយ ទោះជាអង្គការណាតូដែលជាស្ថាប័នសម្ព័ន្ធយោធាមួយដឹកនាំដោយសហរដ្ឋអាមេរិកមានបំណងបើកការិយាល័យនៅទីក្រុងតូក្យូក៏ដោយ។ ប្រសិនបើការិយាល័យអង្គការណាតូបើកនៅជប៉ុន នោះការិយាល័យគឺជាការិយាល័យទី១នៅក្នុងតំបន់អាស៊ី ដើម្បីសម្របសម្រួលការពិគ្រោះយោបល់នៅក្នុងតំបន់។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024