ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានបើកវគ្គបំប៉នស្ដីពីការរៀបចំការប្រកួត

២៤ ឧសភា ២០២៣ | កីឡា

 

ភ្នំពេញ៖ ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នស្ដីពី ការរៀបចំការប្រកួត ដោយមានការចូលរួមពី លោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ក្រោមចំណុះអគ្គនាយកដ្ឋានកីឡា ព្រមទាំងអស់លោកលោកស្រីដែលជាសិក្ខាកាម។

 


លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានមានប្រសាសន៍ថា វគ្គបំប៉ននេះមានសារៈសំខាន់ណាស់សម្រាប់សិក្ខាកាមដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធានមន្ត្រីកីឡានៅតាមមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ឲ្យការរៀបចំមានស្តង់ដាតែមួយស្របទៅតាមលក្ខណៈជាតិ និងអន្តរជាតិ។ សម្រាប់វគ្គបំប៉ននេះរៀបចំឡើងរយៈពេលបីថ្ងៃដោយមានសិក្ខាកាម ចូលរួមចំនួន ៥០នាក់ មកពីបណ្តាល មន្ទីរអប់រំ យុវជន  និងកីឡា រាជធានី ខេត្ត។

 


ឯកឧត្តម សុខ សប្បាយណា មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពជំនាញ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការរៀបចំវគ្គបំប៉នដែលមានសារៈសំខាន់នេះ ព្រមទាំងអញ្ជើញស្ថាប័នពាក់ព័ន្ធដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធានមន្ត្រីកីឡានៅតាមមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ តឲ្យការរៀបចំមានស្តង់ដារស្របតាមការរៀបចំក្នុងតំបន់។


ឯកឧត្តម បន្តទៀតថាក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន បានរៀបចំគោលនយោបាយកីឡាជាតិស្ដីពីការអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា និងបានធ្វើកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ៤ចំណុច
១. ការជួសជុលកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា
២. ការបណ្ដុះបណ្ដាលធនធានមនុស្ស
៣. ការកែលម្អរចនាសម្ព័ន្ធការប្រកួត
៤. ការពង្រឹងសហព័ន្ធកីឡាជាតិ
ជាចុងបញ្ចប់ ឯកឧត្តម សូមផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងក្រេបយកចំណេះដឹងថ្មីៗដែលគ្រូបានផ្ដល់ឲ្យដើម្បីយកទៅអនុវត្តក្នុងការរៀបចំដឹកនាំ និងគ្រប់គ្រងការប្រកួតក្នុងកម្រិតជាតិអន្តរជាតិឲ្យមានប្រសិទ្ធភាព។

 

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024