ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ខាត់ វ៉ៃហាំង នឹងចូលរួមសម្តែងរឿងខ្នាតធំ «ប្រុសលក់ខ្លួន» ជាមួយតារាល្បីៗមកពីប្រទេសក្នុងតំបន់អាស៊ាន

២៣ ឧសភា ២០២៣ | កម្សាន្ដ

 

តារាសម្តែងឆ្នើមជួរមុខលោក ខាត់ វ៉ៃហាំង នឹងចូលរួមសម្តែងរឿងខ្នាតធំ «ប្រុសលក់ខ្លួន» ឬ «RENT BOY» ជាមួយតារាល្បីៗមកពីប្រទេសក្នុងតំបន់អាស៊ាន រួមមានតារាមកពី មីយ៉ាន់ម៉ា ថៃ និងបវរកញ្ញារូបស្រស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលភាពយន្តនេះ អ្នកគាំទ្រអន្ទះសារចង់ទស្សនាឆាប់ៗ។

 


យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការផលិតកម្ម LD បានឱ្យដឹងថា តួឯកប្រុសរឿង «លួចស្នេហ៍គូដណ្តឹង» លោក ខាត់ វ៉ៃហាំង ត្រូវបានជ្រើសរើសឱ្យចូលរួមសម្តែងក្នុងរឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ជាប្រភេទ AEC movie ជាមួយតារាសម្តែងល្បីៗជាច្រើនរូបមកពីប្រទេសក្នុងតំបន់អាស៊ាន ដូចជា ថៃ វៀតណាម ភូមា និងបណ្តាប្រទេសផ្សេងៗទៀត។

 

 

ក្នុងនោះក៏មានការចូលរួមសម្តែងដោយ តារាសម្តែងមីយ៉ាន់ម៉ារាងខ្ពស់ស្រឡះ លោក Paing Takhon និង កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022 ផងដែរ ខណៈតារាសម្តែងស្រីថៃដែលនឹងចូលរួមសម្តែងរឿងនេះ នៅជាប្រស្នាអាថ៌កំបាំងសម្រាប់អ្នកគាំទ្រនៅឡើយ។

 

 

ក្រោយទទួលបានឱកាសសម្តែងក្នុងរឿងខ្នាតធំ «RENT BOY» ជាមួយតារាល្បីៗមកពីប្រទេសផ្សេងៗ វៃហាំង បានបង្ហាញអារម្មណ៍រំភើបរីករាយ និងបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយ Paing Takhon និង ពេជ្រ វត្តីសារ៉ាវឌ្ឍី លើបណ្តាញសង្គមដោយភ្ជាប់ជាមួយ Caption ថា រឿង« Rent boy» ជា project ប្រភេទ AEC movie ថ្មីមួយទៀតហើយសម្រាប់លោក ហើយក៏ល្មមដល់ពេលជួបគ្នាជាមួយតារាសម្តែងនិងជាតារាម៉ូដែលល្បីឈ្មោះមីយ៉ាន់ម៉ា Paing Takhon។ ឆ្លៀតឱកាសនេះ លោកក៏បានអរគុណដល់ផលិតករឆ្នើម លោក លៀក លីដា ដែលផ្ដល់មេរៀនថ្មី និងទុកចិត្តលើសមត្ថភាពលោក ផងដែរ។

 

 

សូមជម្រាបថា ភាពយន្តខ្នាតធំរឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» បានបើកកាម៉េរាចេញថតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។ រូបភាពជាច្រើនសន្លឹកបង្ហាញពីបរិយាកាសនៅកន្លែងថត រឹតតែធ្វើឱ្យអ្នកគាំទ្រអន្ទះសារចង់ទស្សនារឿងនេះឆាប់ៗ៕

 

 

អត្ថបទ៖ រ៉ា់ត់ ចាន់ធីតា រូបភាព៖ ហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024