ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសចែកផ្លូវគ្នាជាមួយកីឡាករវ័យក្មេងរបស់ខ្លួនចំនួន៣រូប កាលពីថ្ងៃទី ២២ ឧសភា កន្លងទៅ ក្រោយព្រឹត្តការណ៍ស៊ីហ្គេមបានបញ្ចប់ ។ សូមបញ្ជាក់ថាកីឡាករទាំង៣ ដែលក្លិបបានប្រកាសចែកផ្លូវគ្នានោះ រួមមាន៖
-ខែ្សបម្រើ ម៉េង រចនា មានវ័យ១៩ឆ្នាំ
-ខ្សែការពារ ថៃ ផារតនា មានវ័យ២០ឆ្នាំ
-ខ្សែការពារ រឹម សុហេង មានវ័យ១៩ឆ្នាំ ។
យ៉ាងណាក្តី កាលពីពេលថ្មីៗកន្លងទៅ ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ ក៏បានប្រកាសពីការនាំយកកីឡាករឆ្នើមរបស់សូលទីឡូអង្គរ អ៊ីម វ៉ាឃីម ហើយក៏ទើបតែតែងតាំង គ្រូបង្វឹកចាំទីថ្មី ផងដែរ គឺ លោក Juliao Monteiro ជនជាតិទីម័រខាងកើត ដើម្បីត្រៀមខ្លួនសំរាប់រដូវកាលថ្មីនៃ Cambodian Premier League ។សូមបញ្ជាក់ថា អង្គរថាយហ្គឺរ បានធ្លាក់ចេញពីការប្រកួត Cambodian League Cup 2023 ត្រឹមវគ្គចែកពូល ដោយ៦ប្រកួត ស្មើ១ ចាញ់៥ មានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ៕