ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
អ្នកប្រណាំងរថយន្ដ F1ជនជាតិអូស្ត្រាលី Daniel Ricciardo បានត្រលប់មកវិញយ៉ាងអស្ចារ្យក្នុងការបើកសាកល្បងក្នុងទីធ្លាក្រោយផ្ទះរបស់ខ្លួន ដោយបើករថយន្ត Red Bull Formula One ក្នុងការជិះជុំវិញទីតាំងល្បីៗមួយចំនួនរបស់ប្រទេសផងដែរ។
Ricciardo ដែលឥឡូវនេះជាអ្នកបើកបរបម្រុងសម្រាប់ Red Bull បន្ទាប់ពីត្រូវបានដកចេញដោយក្រុម McLaren ធ្លាប់បានបើករថយន្ដ RB7 ដែលឈ្នះជើងឯកឆ្នាំ 2011 សម្រាប់ការធ្វើដំណើរតាមដងផ្លូវខ្ពស់ឆ្លងកាត់តំបន់ដាច់ស្រយាលមួយចំនួន។
ទិដ្ឋភាពបើកបើរយ៉ាងអស្ចារ្យរបស់កីឡាករវ័យ 33 ឆ្នាំរូបនេះពិតជាមិនសសើរមិនបានដោយគេត្រូវបានចូលរួមដោយកីឡាករប្រណាំងម៉ូតូដ៏ឆ្នើម Toby Price និង Daniel Sanders ក៏ដូចជាអ្នកបើកបរយន្តហោះ Matt Hall និងម្ចាស់ជើងឯក Supercars Shane van Gisbergen សម្រាប់ការបើកបរដ៏អស្ចារ្យជាបន្តបន្ទាប់។
ការបើកបរផ្សងព្រេងបានចាប់ផ្តើមនៅ Wild West មុនពេលធ្វើដំណើរទៅកាន់ Sea Cliff Bridge និងបញ្ចប់នៅទីលានប្រណាំងដ៏ល្បីល្បាញបំផុតរបស់អូស្ត្រាលី Mount Panorama។ការវិលត្រឡប់របស់ Ricciardo ទៅកាន់ប្រទេសរបស់គាត់គឺស្របពេលជាមួយនឹង Australian Grand Prix ដែលវិលចូលទីក្រុងនៅចុងសប្តាហ៍នេះ។