ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ត្រីបាឡែនមួយក្បាលបានប្រទះឃើញស្លាប់នៅលើឆ្នេរសមុទ្រនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក

ត្រីបាឡែនជំទង់មួយក្បាលបានស្លាប់នៅក្នុងសមុទ្រ ហើយត្រូវបានទឹករលកសមុទ្របោកនាំយកសាកសពត្រីបាឡែននេះឡើងគោកនៅឆ្នេរខ្សាច់មាត់សមុទ្រមួយកន្លែងនៅក្នុងបុរីញូវយ៉កសហរដ្ឋអាមេរិក ហើយគេនាំឃើញពលរដ្ឋមួយចំនួនបានធ្វើពិធីគោរពវិញ្ញាណក្ខន្ធរបស់ត្រីបាឡែននេះ។

 

 

 

 

ត្រីបាឡែនជំទង់ដែលស្លាប់នេះមានប្រវែង ១៦ ហ្វីតប្រហែលជិត ៥ ម៉ែត្រ ហើយទឹករលកក៏បានបោកនាំយកឡើងលើគោកនៅឆ្នេរខ្សាច់ Rockaway ក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកកាលពីខែកុម្ភៈ។

 

លោក Harry Wallace ជាមេដឹកនាំនៅតំបន់ Unkechaug Nation បានដឹកនាំពលរដ្ឋមួយចំនួនធ្វើពិធីគោរពវិញ្ញាណក្ខន្ធត្រីបាឡែនដើមកំណើតអាមេរិកមួយនេះ។

 

លោក Wallace បាននិយាយថា ពួកគេមានទំនាក់ទំនងពិសេសជាមួយប្រភេទត្រីបាឡែនទាំងនេះព្រោះតាំងពីពួកគេបានទៅរស់នៅទីនោះ ពួកគេបានព្យាយាមធ្វើការបញ្ចុះសពដ៏ពិសិដ្ឋក្នុងរបៀបមួយដែលផ្តល់តម្លៃដល់ជីវិតរបស់ត្រីបាឡែននេះ និងផ្តល់តម្លៃដល់ទំនាក់ទំនងរវាងអ្នករស់នៅទីនោះមុនគេនិងសាច់ញាតិត្រីបាឡែនទាំងនេះ។

 

 

 

 


ក្នុងពេលដែលពលរដ្ឋមួយចំនួនកំពុងធ្វើពិធីគោរពវិញ្ញាណក្ខន្ធមុនពេលកប់សពត្រីបាឡែននេះ គេក៏បានឃើញមន្ត្រីពាក់ព័ន្ធនឹងការអភិរក្សត្រីបាឡែនបានកាត់យកសាច់ខ្លះៗរបស់ត្រីបាឡែននេះដើម្បីធ្វើការពិនិត្យ និងកំណត់ប្រភេទរបស់វាផងដែរ។

 

មន្ត្រីនេះបាននិយាយថា មកដល់ពេលនេះ នេះគឺជាត្រីបាឡែនជំទង់លើកទី១២ហើយដែលបានស្លាប់ និងបានអណ្ដែតទៅទើនៅលើឆ្នេរខ្សាច់មាត់សមុទ្រនៅក្នុងរដ្ឋញូវយ៉ក និងរដ្ឋញូវ ជឺស៊ី (New Jersey) ចាប់តាំងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024