ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ប្រទេសកូរ៉េខាងជើងតេស្តដ្រូនវាយប្រហារក្រោមទឹកសមត្ថភាពនុយក្លេអ៊ែរថ្មី

 

 

 

ប្រទេសកូរ៉េខាងជើង បានតេស្តដ្រូនវាយប្រហារក្រោមទឹកសមត្ថភាពនុយក្លេអ៊ែរ ដែលអាចបង្កើតជារលកយក្សវិទ្យុសកម្ម។ យោងសារព័ត៌មានរដ្ឋកូរ៉េខាងជើងផ្សាយនៅថ្ងៃសុក្រ(២៤មីនា)។ ស្របគ្នា ប្រទេសកូរ៉េខាងជើង បានដាក់ការស្តីបន្ទោសទៅលើសមយុទ្ធយោធារួមរវាងប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នាំឱ្យភាពតានតឹងនៅក្នុងតំបន់កើនឡើង។

 

អំឡុងពេលហ្វឹកហ្វឺនដែលបង្ហាញនៅលើទូរទស្សន៍រដ្ឋKRT, ដ្រូនថ្មីរបស់ប្រទេសកូរ៉េខាងជើង ស្ថិតនៅក្រោមទឹកនៅជម្រៅ៨០ម៉ែត្រទៅ១៥០ ម៉ែត្ររយៈពេលច្រើន ជាង៥៩ម៉ោង ហើយបំផ្ទុះនៅក្នុងទឹកជិតឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងជើង។

 

ប្រព័ន្ធដ្រូន មានឈ្មោះថា Haeil ឬ tsunami អាចបំផ្លាញកងនាវា និងកំពង់ផែសំខាន់ៗដោយបង្កើតរលកយក្សវិទ្យុសកម្មដោយការបំផ្ទុះនៅក្រោមទឹក។

 

សារព័ត៌មានរដ្ឋកូរ៉េខាងជើងKRT ក៏បានបញ្ជាក់ដែលថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលនៅថ្ងៃពុធ(២២មីនា) ដូចដែលប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ នៅមុននេះ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024