ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃនេះ បានប្រកាសជាសាធារណៈថា នគរបាល ពិតជាបាននាំខ្លួនសកម្មជនគំាទ្រអតីបក្សប្រឆំាង ២រូប គឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ពិតមែន។ បើតាមសម្តេចតេជោ ការនាំខ្លួនយុវជនទំាងពីរ មកសួរនាំត្បិតពួកគេមានចេតនាអាក្រក់ មួលបង្កាច់ខុសការពិត គ្មានភស្តុងធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាមព្រះមហាក្សត្រ និងកិត្តិយសរបស់នាយករដ្ឋមន្ត្រី។ សម្តេច ហ៊ុន សែន ប្រកាសច្បាស់ៗថា នឹងមិនអត់អោន អោយឡើយ ហើយក៏មិនទទួលយកការសុំទោសណាមួយដែរ តែសម្តេចក៏បានសង្កត់ធ្ងន់ដែរថា អ្វីដែលសម្តេចលើកឡើងថ្ងៃនេះ គឺគ្រាន់តែជាការបកស្រាយពីការពិត អោយពលរដ្ឋ បានយល់តែប៉ុណ្ណោះ មិនមែនជាការជំរុញឲ្យតុលាការចោទប្រកាន់ ដាក់ទោសលើអ្នកទាំង ២នោះទេ។ ពោល គឺអ្វីៗជាការសម្រេចរបស់តុលាការតែប៉ុណ្ណោះ។
រាយការណ៍៖ ហ៊ុន ឌីណូ រូបភាព៖ សុខ ពិសិដ្ឋ