ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

Juventus ពិចារណានាំយក Kante ពី Chelsea 

២១ មីនា ២០២៣ | កីឡា

 

ក្លឹប សេះ បង្កង់ Juventus នៅ តែ បន្ត ដើរ យុទ្ធសាស្រ្ត ដូច ពេល មុនៗ នោះ គឺ ចង់ ថ្ពក់ យក កីឡាករ ដែល កៀក ផុត កុងត្រា ហើយ ធ្លាប់ ឆ្លង បទពិសោធន៍ ក្រាស់ក្រែល ស្រាប់។ ឥឡូវ បាន សម្លឹង មក មើល កីឡាករ នៅ តំបន់ ស្នូល របស់ តោ ខៀវ Chelsea ទើប ជា សះស្បើយ ពី របួ.ស។
 


នោះ គឺ N’Golo Kante សេសសល់ សុពលភាព កុងត្រា ត្រឹម ចុង ខែ មិថុនា ឆ្នាំ ២០២៣ ខាង មុខ នេះ ហើយ ខណៈ រដូវ កាល ថ្មី ទើប ឈរ ជើង បាន ២ ប្រកួត ស្មើ ១៧៥ នាទី គត់។ កន្លង មក កីឡាករ បារាំង ទើប តែ វិល មក ត្រៀម ចូល ទីលាន វិញ តែ ហាក់ មិន ទទួល បាន ការ ជឿជាក់ ពី អ្នកចាត់ការ លោក Graham Potter ឡើយ។
 


 
បច្ចុប្បន្ន Kante រំពឹង រក បាន ២៩០ ០០០ ផោន/សប្តាហ៍ ពី Chelsea យ៉ាង ណា បើ ផ្លាស់ ទៅ Juventus ក៏ ហ៊ាន និយាយ ជា មុន នឹង រក បាន ខ្ពស់ ជាង នោះ ពោល មិន ខុស កាល ជំនាន់ ថ្ពក់ យក Aaron Ramsey ជា ដើម ក្លឹប ធ្លាប់ ចាយ ដល់ ច្រើន ជាង ៣០០ ០០០ ផោន ដោយ មិន ស្ទាក់ស្ទើរ៕

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025